លោក Ho Xuan Lam អនុប្រធាននិងជាអគ្គលេខាធិការនៃសម្ព័ន្ធអង្គការមិត្តភាពទីក្រុងហូជីមិញ បានឲ្យដឹងថា ការចាក់បញ្ចាំងភាពយន្ត “ភ្លៀងក្រហម” ដល់ស្ថានអគ្គកុងស៊ុលនៃបណ្ដាប្រទេសប្រចាំទីក្រុង និងនិស្សិតឡាវ និងកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញ ក្នុងគោលបំណងជួយមិត្តអន្តរជាតិយល់កាន់តែច្បាស់អំពីប្រទេសនិងប្រជាជនវៀតណាម។ ឆន្ទៈ ភាពក្លាហាន និងសេចក្តីប្រាថ្នារបស់ប្រជាជនវៀតណាមក្នុងសង្គ្រាមតស៊ូ ដើម្បីដណ្ដើមឯករាជ្យជាតិ និងបង្រួបបង្រួមជាតិ។ សម្ព័ន្ធអង្គការមិត្តភាពទីក្រុងហូជីមិញ សង្ឃឹមថា សកម្មភាពនេះនឹងរួមចំណែកពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រជាជនទីក្រុង និងសហគមន៍បរទេសដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅក្នុងទីក្រុង។

leftcenterrightdel
ភាពយន្ដ "ភ្លៀងក្រហម" (រូបថត៖ Galaxy Studio)

ភាពយន្ត "ភ្លៀងក្រហម" គឺជាភាពយន្តមួយអំពីសង្គ្រាមដែលឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍រយៈពេល ៨១ ថ្ងៃទាំងយប់ទាំងថ្ងៃនៃការប្រយុទ្ធយ៉ាងអងអាចក្លាហានរបស់កងទ័ពនិងប្រជាជនវៀតណាមក្នុងការការពារសមរភូមិ Quang Tri ក្នុងឆ្នាំ ១៩៧២។ ភាពយន្តនេះបានលើកសរសើរ សម្ដែងនូវការតបស្នងសងគុណចំពោះវីរជនវៀតណាមដែលបានពលីកម្មដើម្បីឯករាជ្យ  បង្រួបបង្រួមជាតិ និងបង្ហាញនូវសេចក្តីប្រាថ្នាសន្តិភាពរបស់ប្រជាជនវៀតណាម។

លោកស្រី Ariadne Feo Labrada អគ្គកុងស៊ុលគុយបាប្រចាំទីក្រុងហូជីមិញ បាននិយាយថា ភាពយន្ត "ភ្លៀងក្រហម" ពិតជាបាននាំមកនូវអារម្មណ៍យ៉ាងល្អដល់អ្នកទស្សនាអំពីវីរភាពបដិវត្តន៍; អំពីសម័យកាលដ៏កាចសាហាវដែលពលីកម្មរបស់កងទ័ពនិងប្រជាជនវៀតណាម។ ភាពយន្តនេះក៏បានជួយទស្សនិកជន ជាពិសេសយុវជនជំនាន់ក្រោយយល់កាន់តែច្បាស់ពីតម្លៃប្រវត្តិសាស្ត្រ ក៏ដូចជាតម្លៃនៃសន្តិភាព។

លោក Adiguna Wijaya អគ្គកុងស៊ុលស្តីទីនៃសាធារណៈរដ្ឋឥណ្ឌូនេស៊ីប្រចាំទីក្រុងហូជីមិញ បានថ្លែងអំណរគុណចំពោះក្រុមផលិតភាពយន្តដែលបានផលិតភាពយន្តមួយដ៏គួរឱ្យចាប់អារម្មណ៍អំពីសម័យកាលប្រវត្តិសាស្ត្ររបស់ប្រទេសវៀតណាម។

តំណាងស្ថានអគ្គកុងស៊ុលនៃបណ្តាប្រទេសនៅទីក្រុងហូជីមិញដូចជា រុស្ស៊ី ចិន បេឡារុស និងឥណ្ឌា ក៏បានកោតសសើរចំពោះក្រុមផលិតភាពយន្ត "ភ្លៀងក្រហម" និងវាយតម្លៃខ្ពស់ចំពោះតម្លៃសិល្បៈ ក៏ដូចជាអត្ថន័យមនុស្សធម៌នៃភាពយន្ត។ ភាពយន្តនេះមានប្រធានបទសង្រ្គាម ប៉ុន្តែចំណុចលេចធ្លោគឺសេចក្តីស្រឡាញ់ និងសេចក្តីប្រាថ្នាដើម្បីសន្តិភាព ការបង្រួបបង្រួមជាតិ រួមជាមួយនឹងផ្ញើសារមួយទៅកាន់យុវជនជំនាន់ក្រោយអំពីតម្លៃនៃសន្តិភាព ភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការរវាងមនុស្សនិងមនុស្ស ហើយរវាងប្រទេសនិងប្រទេស ដើម្បីសន្តិភាព និងការរីកចម្រើននៃពិភពលោក៕

បកប្រែដោយ Pham Diep