នៅឯកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមបច្ចុប្បន្នមានស្ថិរភាពជាមូលដ្ឋាន អតិផរណាត្រូវបានគ្រប់គ្រងនៅកម្រិត ៣.២%។ សន្ទស្សន៍តម្លៃប្រើប្រាស់ (CPI) ក្នុងរយៈពេល ៨ ខែដំបូងបានកើនឡើង ៣.២៥%  កំណើនឥណទានគឺខ្ពស់ អត្រាការប្រាក់ថ្មីបន្តធ្លាក់ចុះ។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា រដ្ឋាភិបាលទើបតែបានចេញអនុក្រឹត្យស្តីពីការគ្រប់គ្រងសកម្មភាពទីផ្សារមាស ហើយនឹងចូលជាធរមានចាប់ពីថ្ងៃទី១០ ខែតុលាតទៅ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីជួបធ្វើការជាមួយក្រុមប្រឹក្សាពិគ្រោះគោលនយោបាយ (រូបថត៖ vnanet.vn)

ទាក់ទិននឹងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ថ្វីត្បិតតែការផ្លាស់ប្តូរសភាពការណ៍ក្នុងការបម្រើប្រជាជនគឺតម្រូវឲ្យមានពេលវេលាក្តី ប៉ុន្តែវាត្រូវដំណើរការឲ្យបានល្អពីមួយថ្ងៃទៅមួយថ្ងៃដើម្បីឲ្យប្រជាជនអាចទទួលផល។ អាជ្ញាធរថ្នាក់ឃុំត្រូវតែសកម្មយ៉ាងពិតប្រាកដក្នុងការធ្វើផែនការគោលនយោបាយ ការអនុវត្តគោលនយោបាយ ថែមទាំងការស្ថាបនាដើម្បីបម្រើប្រជាជន៕

បកប្រែដោយ Huyen Trang