មានប្រសាសន៍ក្នុងជំនួបនេះ លោក Truong Viet Dung បានឲ្យដឹងថា ទីក្រុងហាណូយកំពុងជំរុញការវិនិយោគលើការកសាងទីក្រុងឆ្លាតវៃ ដូច្នេះមានបំណងចង់សិក្សា និងសហប្រតិបត្តិការជាមួយសិង្ហបុរីក្នុងវិស័យនេះ ព្រមទាំងអញ្ជើញលោក Edward Lim នាយកសហគ្រាសចាប់ផ្តើមអាជីវកម្ម Block71 នៃសាកលវិទ្យាល័យជាតិសិង្ហបុរី មកទីក្រុងហាណូយនៅខែតុលាខាងមុខ ដើម្បីគាំទ្រទីក្រុងក្នុងដំណើរការបង្កើតផែនការ។

leftcenterrightdel
លោក Truong Viet Dung ថ្លែងក្នុងជំនួបនេះ

លោក Jaya Ratman បានផ្ញើសារអបអរសាទរចំពោះប្រជាជនវៀតណាមនិយាយរួម និងប្រជាជនទីក្រុងហាណូយនិយាយដោយឡែក ក្នុងឱកាសរំលឹកខួបលើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី២ ខែកញ្ញា ហើយឲ្យដឹងថា ចាប់តាំងពីប្រទេសទាំងពីរដំឡើងទំនាក់ទំនងក្លាយទៅជាភាពជាដៃគូគ្រប់ជ្រុងជ្រោយនាដើមឆ្នាំនេះ ការវិនិយោគរបស់សិង្ហបុរីនៅវៀតណាម ជាពិសេសនៅទីក្រុងហាណូយមានភាពល្អប្រសើរជាងមុន។ លោកឯកអគ្គរដ្ឋទូតបានសម្តែងនូវការចាប់អារម្មណ៍ចំពោះការអនុវត្តបច្ចេកវិទ្យាយ៉ាងខ្លាំងក្លារបស់វៀតណាម ដោយសង្កត់ធ្ងន់ថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍គឺជាវិស័យដែលប្រទេសទាំងពីរអាចគាំទ្រគ្នាទៅវិញទៅមក។

លោក Edward Lim បានអះអាងពីការប្តេជ្ញាចិត្តក្នុងការធ្វើការជាមួយទីក្រុងហាណូយ ដើម្បីកសាងកម្មវិធីតភ្ជាប់អ្នកចាប់ផ្តើមអាជីវកម្ម អ្នកស្រាវជ្រាវ ធុរកិច្ច និងយុវជន។ ទន្ទឹមនឹងនោះ លោកមានបំណងចង់សហប្រតិបត្តិការក្នុងរយៈពេលវែងដើម្បីធ្វើឲ្យទីក្រុងហាណូយក្លាយជាមជ្ឈមណ្ឌលក្នុងតំបន់ស្ដីពីការផ្លាស់ប្ដូរថ្មី និងបណ្តុះបណ្តាលទេពកោសល្យ។ លោក Edward Lim បានស្នើឲ្យទីក្រុងហាណូយនឹងមានការគាំទ្រប្រតិបត្តិការនៃបណ្តាញនេះ នៅក្នុងប្រទេសវៀតណាមនិយាយរួម និងទីក្រុងហាណូយនិយាយដោយឡែក។

ក្នុងឱកាសនេះ អ្នកជំនាញក៏បានបញ្ជាក់ពីការរួមដំណើរជាមួយទីក្រុងហាណូយ ក្នុងការជំរុញវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងរដ្ឋធានី។ សាកលវិទ្យាល័យសង្ឃឹមថានឹងមានឱកាសចូលរួមកាន់តែស៊ីជម្រៅ ក្នុងការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចូលទៅក្នុងជីវិត៕

បកប្រែដោយ Thuy Anh