នៅក្នុងពិធីប្រកាសបណ្ដាអ្នកជំនាញបានសង្កត់ធ្ងន់ថា នៅលើពិភពលោក បច្ចេកវិទ្យា កង់ទិច សន្តិសុខតាមអ៊ីនធឺណិត និងអាកាសចរណ៍ - អវកាស យន្តហោះគ្មានមនុស្សបើក (UAV) កំពុងលេចចេញជាសសរស្តម្ភយុទ្ធសាស្ត្រចំនួន ៣ ដែលកំណត់រូបរាងអនាគតនៃសេដ្ឋកិច្ច សន្តិសុខ និងការពារជាតិជាសកលដោយមានទំហំទីផ្សារប៉ាន់ប្រមាណពីរាប់រយលានទៅរាប់ទ្រីលានដុល្លាអាមេរិកក្នុងទសវត្សរ៍ក្រោយ។ ជាមួយនឹងកម្លាំងពលកម្មវ័យក្មេង សក្ដានុពលអនុវត្តដ៏ទូលំទូលាយ និងតម្រូវការទីផ្សារដ៏ធំ វៀតណាមមានឱកាសល្អដើម្បីចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់តម្លៃសកល ក្លាយជាមជ្ឈមណ្ឌលនវានុវត្តន៍លើវិស័យទាំងនេះជាជំហានៗ។

leftcenterrightdel
ប្រកាសបណ្តាញនវានុវត្តន៍ចំនួន ៣ នៅក្នុងវិស័យ កង់ទិច សន្តិសុខតាមអ៊ីនធឺណិត និងអាកាសចរណ៍ - អវកាស (រូបថត៖ Ta Lan/VOV1)

លោក Nguyen Chi Dung ឧបនាយករដ្ឋមន្ត្រីវៀតណាម បានសង្កត់ធ្ងន់ថា “ខ្ញុំសង្ឃឹមថា ជាមួយនឹងបញ្ញា ការជក់ចិត្ត និងការតភ្ជាប់ជាសកលនោះ បណ្តាញនវានុវត្តន៍ និងអ្នកជំនាញខាងបច្ចេកវិទ្យាយុទ្ធសាស្រ្តទាំង ៣ នេះ នឹងរួមជាមួយរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងសហគ្រាស។ បណ្តាញទាំង ៣ នឹងចូលរួមយ៉ាងសកម្មក្នុងដំណើរការតាក់តែងផែនការមេយុទ្ធសាស្រ្ត កសាងគោលនយោបាយ ជំរុញការស្រាវជ្រាវ ការអភិវឌ្ឍ និងការអនុវត្តបច្ចេកវិទ្យាថ្មីៗ តាមនោះរួមចំណែកក្នុងការដោះស្រាយ បញ្ហាប្រឈមធំៗ ប្រែក្លាយ "បញ្ហាលំបាក" របស់ប្រទេសជាតិទៅជា "ឱកាសដ៏អស្ចារ្យ" សម្រាប់អនាគត។ ចំណែកខាងរដ្ឋាភិបាលវិញ យើងសន្យារួមដំណើរ និងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់បណ្តាញទាំងអស់ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព រួមចំណែកជាក់ស្តែងក្នុងបុព្វហេតុអភិវឌ្ឍន៍ជាតិ”៕

តាម vovworld.vn