Viettel IDC ពន្លឿនសកលភាវូបនីយកម្មជាមួយ Vcloudia នៅកម្ពុជា
កប.អនឡាញ - ក្រុមហ៊ុន Viettel IDC គឺជាក្រុមហ៊ុនសមាជិកនៃសាជីវកម្មឧស្សាហ៍កម្ម និងទូរគមនាគមន៍យោធា Viettel ដែលជាសហគ្រាសឈានមុខគេរបស់វៀតណាមក្នុងវិស័យមជ្ឈមណ្ឌលទិន្នន័យ និងកុំព្យូទ័រពពក បានដាក់ដំណើរការជាផ្លូវការនូវម៉ាកកុំព្យូទ័រពពកអន្តរជាតិ Vcloudia នៅក្នុងប្រទេសកម្ពុជា។
នេះគឺជាប្រព័ន្ធអេកូ “Cloud” ដែលបើកចំហ និងទូលំទូលាយ ដែលត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់អង្គភាពអាជីវកម្ម និងអង្គការនានាក្នុងប្រទេសកម្ពុជា ដើម្បីទាញយកកម្លាំងនៃបច្ចេកវិទ្យា និងពន្លឿនការធ្វើបរិវត្តកម្មឌីជីថល។
    |
 |
ប្រតិភូធ្វើពិធីសម្ពោធម៉ាកកុំព្យូទ័រពពកអន្តរជាតិ Vcloudia នៅព្រះរាជាណាចក្រកម្ពុជា (រូបថត៖ vnanet.vn) |
មានប្រសាសន៍នៅក្នុងពិធីសម្ពោធ នាថ្ងៃទី ១៩ ខែសីហា នៅរាជធានីភ្នំពេញ លោក Le Ba Tan នាយក Viettel IDC បានឲ្យដឹងថា Vcloudia គឺជាជំហានដំបូងក្នុងដំណើរការសកលភាវូបនីយកម្មកុំព្យូទ័រពពករបស់ Viettel IDC ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ប្រទេសកម្ពុជា ដោយផ្អែកលើបច្ចេកវិទ្យា និងជំនាញដែលត្រូវបានបញ្ជាក់នៅប្រទេសវៀតណាម។
ម៉ាកយីហោនេះមិនត្រឹមតែផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ Viettel IDC ក្នុងការរួមដំណើរជាមួយការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា ដោយនាំមកនូវតម្លៃជាក់ស្តែងដល់រដ្ឋាភិបាល អង្គភាពអាជីវកម្ម និងសហគមន៍។
ពិធីសម្ពោធនៅភ្នំពេញមានការចូលរួមពីតំណាងសាជីវកម្មបច្ចេកវិទ្យា Qualcomm ឈានមុខគេរបស់ពិភពលោក។ នាពេលខាងមុខ Viettel IDC និង Qualcomm នឹងសហប្រតិបត្តិការគ្នាដើម្បីដាក់ពង្រាយដំណោះស្រាយបញ្ញាសិប្បនិម្មិត (AI) ដែលសមស្របនឹងតម្រូវការរបស់សហគ្រាសកម្ពុជា ជួយទាញយកទិន្នន័យ បង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងបង្កើតទម្រង់ធ្វើអាជីវកម្មថ្មីៗ៕
បកប្រែដោយ Huyen Trang