លោកវរសេនីយ៍ទោ Thavatxay អនុប្រធានគណៈប្រតិភូឡាវបានឲ្យដឹងថា គណៈប្រតិភូកងទ័ពប្រជាជនឡាវដែលទៅបំពេញភារកិច្ចនៅវៀតណាមលើកនេះ រួមមានយោធិនចំនួន ១២០ នាក់ ក្នុងនោះមានយោធិនចំនួន ២០ នាក់ដែលបានចូលរួមក្នុងខួបលើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិរបស់វៀតណាម (ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ / ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២៥)  និងយោធិនចំនួន ៤៩ នាក់ដែលចូលរួមដង្ហែក្បួនព្យុហយាត្រាក្នុងពិធីខួបលើកទី ៨០ នៃទិវាជ័យជំនះក្នុងសម័យសង្គ្រាមការពារជាតិដ៏មហិមា (ថ្ងៃទី៩ ខែឧសភា ឆ្នាំ១៩៤៥ /ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥) នៅសហព័ន្ធរុស្ស៊ី។ លោកវរសេនីយ៍ទោ Thavatxay បានឲ្យដឹងថា "មុននឹងមកទីនេះ យើងបានហ្វឹកហាត់រយៈពេលជាងពីរខែ… នៅទីនេះ ដោយបានចូលរួមការហ្វឹកហាត់ជាមួយក្រុមវៀតណាម យើងមានក្តីរំភើប ហើយប្តេជ្ញាចិត្តដើម្បីបំពេញដោយជោគជ័យនូវភារកិច្ចដែលបក្ស រដ្ឋ និងកងទ័ពឡាវប្រគល់ឲ្យ។ នេះក៏ជាឱកាសដើម្បីបញ្ជាក់ពីចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងកងទ័ពប្រជាជននៃប្រទេសទាំងពីរ និងបង្ហាញពីចំណងមិត្តភាព សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងឡាវ និងវៀតណាម។

leftcenterrightdel
 

leftcenterrightdel
ប្រតិភូកងយោធពលខេមរភូមិន្ទ ហ្វឹកហាត់នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាជាតិលេខ៤

ទន្ទឹមនឹងវត្តមានរបស់គណៈប្រតិភូកងទ័ពប្រជាជនឡាវ វត្តមានរបស់កងយោធពលខេមរភូមិន្ទក្នុងពិធីឆ្នាំនេះ មានអត្ថន័យជ្រាលជ្រៅ បង្ហាញពីការគោរពរបស់វៀតណាមចំពោះចំណងសាមគ្គីភាព និងសម្ព័ន្ធសាមគ្គីប្រយុទ្ធដ៏ស្មោះត្រង់រវាងប្រទេសទាំងបីនៅឥណ្ឌូចិនក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវរួម ដើម្បីឯករាជ្យ និងការកសាងមាតុភូមិនៃប្រទេសនីមួយៗ។ យោងតាមលោកវរសេនីយ៍ទោ ឆេង ថារ័ត្ន ប្រធានគណៈប្រតិភូកងយោធពលខេមរភូមិន្ទ បានឲ្យដឹងថា គណៈប្រតិភូកងយោធពលខេមរភូមិន្ទ បានទទួលការជួយគាំទ្រ ពីគណៈកម្មាធិការរៀបចំនៃប្រទេសម្ចាស់ផ្ទះ។ ដូច្នេះ យោធិនទាំងឡាយបានសម្របខ្លួនទៅនឹងបរិយាកាសថ្មីយ៉ាងឆាប់រហ័ស និងកំពុងហ្វឹកហាត់យ៉ាងសកម្ម ព្រមទាំងរក្សា និងធានានូវសុខភាព ដើម្បីបំពេញភារកិច្ចរបស់ខ្លួនក្នុងពិធីបុណ្យដ៏សំខាន់នាពេលខាងមុខប្រកបដោយជោគជ័យ៕

បកប្រែដោយ Thuy Anh