ក្នុងពិធីនេះ មានវត្តមានរបស់លោកវរសេនីយ៍ឯក Nguyen Cong Luc មេបញ្ជាការរងនៃបញ្ជាការដ្ឋានយោធាខេត្ត Nghe An និងជាមេបញ្ជាការនៃគណៈកម្មការបញ្ជាកងទ័ពការពារព្រំដែនខេត្ត Nghe An។

leftcenterrightdel
តំណាងប៉ុស្តិ៍ការពារព្រំដែន Nam Can និងកងអនុសេនាធំការពារព្រំដែនលេខ២២៤ ចុះហត្ថលេខាលើកំណត់ហេតុចងសម្ព័ន្ធមេត្រីភាព

ភាគីបញ្ជាការដ្ឋានយោធាខេត្ត Xiengkhuang មានវត្តមានរបស់លោកវរសេនីយ៍ទោ Khamphan Chanlasone អនុប្រធានការិយាល័យ។ ពិធីក៏មានការចូលរួមពីតំណាងគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋានស្រុក Muong Moc ខេត្ត Xieng Khouang ប្រទេសឡាវ និងឃុំ Na Ngoi ខេត្ត Nghe An រួមជាមួយនឹងកម្មាភិបាល យុទ្ធជន និងប្រជាជននៅតំបន់ព្រំដែន។

យោងតាមខ្លឹមសារដែលបានចុះហត្ថលេខា អង្គភាពទាំងពីរនឹងបង្កើនកិច្ចសហការក្នុងការគ្រប់គ្រង និងការការពារព្រំដែន រក្សាការពិគ្រោះយោបល់ ការផ្លាស់ប្តូរព័ត៌មាន និងការយាមល្បាតទ្វេភាគី បង្កើនការឃោសនាប្រជាជននៃភាគីទាំងពីរឲ្យគោរពយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀង និងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងព្រំដែន។ ទន្ទឹមនឹងនោះ សហការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ ការជួយសង្គ្រោះគ្រោះមហន្តរាយ ការគ្រប់គ្រងនិងបង្ការជំងឺរាតត្បាត។ល។ ភាគីទាំងពីរក៏បានឯកភាពរៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងកីឡា ផ្លាស់ប្តូរបទពិសោធន៍ក្នុងការកសាងអង្គភាពរឹងមាំ៕

បកប្រែដោយ Thanh Cong