leftcenterrightdel
រដ្ឋាភិបាលវៀតណាមកំពុងជំរុញតម្រូវការក្នុងស្រុកតាមរយៈកញ្ចប់វិនិយោគហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ (រូបថត៖ Vietnam Insider)

កាសែតនេះបានបញ្ជាក់ថា៖ «វៀតណាមកាន់តែអះអាងពីកិត្យានុភាពរបស់ខ្លួនជាសេដ្ឋកិច្ចកំពុងរីកចម្រើននៅអាស៊ី ដែលក្នុងពេលឆាប់ៗនេះអាចវ៉ាដាច់ប្រទេសថៃក្នុងទិដ្ឋភាពជាច្រើន»។

អាស្រ័យលើនេះ ការនាំចេញ និងការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅតែជាកត្តាជំរុញកំណើនសំខាន់នៃសេដ្ឋកិច្ចវៀតណាម។ ប្រទេសនេះធ្វើឱ្យប្រទេសងាយរងគ្រោះដោយការប៉ះពាល់ពីខាងក្រៅ។

ដើម្បីកាត់បន្ថយហានិភ័យ រដ្ឋាភិបាលវៀតណាមកំពុងជំរុញតម្រូវការក្នុងស្រុក តាមរយៈកញ្ចប់វិនិយោគហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ។

នៅចុងឆ្នាំ ២០២៤ លោក To Lam អគ្គលេខាបក្ស បានប្រកាសថា វៀតណាមកំពុងចាប់ផ្តើមយុគ្គសម័យអភិវឌ្ឍន៍ថ្មី ដែលជាការកត់សម្គាល់កំណែទម្រង់ដ៏ទូលំទូលាយបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។

ចក្ខុវិស័យនេះត្រូវបានប្រៀបធៀបទៅនឹងផ្លូវអភិវឌ្ឍន៍របស់ប្រទេសកូរ៉េខាងត្បូង និងតៃវ៉ាន់ (ចិន) ដែលបាននាំមនុស្សរាប់លាននាក់ចេញពីភាពក្រីក្រ និងចូលទៅក្នុងក្រុមនៃសេដ្ឋកិច្ចអភិវឌ្ឍន៍ឈានមុខគេនៅអាស៊ី។

សន្ទុះកំណើនត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់នៅក្នុងប្រាក់ចំណូលរបស់មនុស្សម្នាក់ៗ។ នៅទីក្រុងហាណូយ ប្រាក់ចំណូលប្រចាំឆ្នាំសម្រាប់មនុស្សម្នាក់បានកើនឡើងពី ១២០០ ដុល្លារអាមេរិកក្នុងឆ្នាំ១៩៩០ ដល់ ១៦៣៨៥ ដុល្លារនាពេលបច្ចុប្បន្ននេះ ដែលបង្ហាញពីការផ្លាស់ប្តូររបស់វៀតណាមទៅជាមជ្ឈមណ្ឌលផលិតកម្មរបស់ពិភពលោក។

ទោះជាយ៉ាងណាក៏ដោយ ប្រទេសដែលមានរាងអក្សរ S នៅតែប្រឈមមុខនឹងបញ្ហាប្រឈមមួយចំនួន៖ គំរូកំណើនដោយផ្អែកលើកម្លាំងពលកម្មថោក និងការនាំចេញកំពុងបង្ហាញពីដែនកំណត់របស់ខ្លួនជាបណ្តើរៗ ដែលទាមទារការផ្លាស់ប្តូរយ៉ាងខ្លាំងចំពោះបច្ចេកវិទ្យាខ្ពស់ ថាមពលបៃតង និងការពង្រីកវិស័យឯកជន។

លោក Nonarit Bisonyabut អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍ប្រទេសថៃ (TDRI) បានវាយតម្លៃខ្ពស់ចំពោះល្បឿនកំណែទម្រង់របស់វៀតណាម ជាពិសេសក្នុងការរៀបចំរចនាសម្ព័ន្ធឡើងវិញនូវក្បាលម៉ាស៊ីនរដ្ឋបាលដើម្បីលើកកំពស់ប្រសិទ្ធភាព។

លោកបានមានប្រសាសន៍ថា ទីផ្សារធំៗដូចជាប្រទេសចិន និងកូរ៉េខាងត្បូងកំពុងផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការជាមួយវៀតណាមជាងប្រទេសថៃ ក្នុងបរិបទដែលសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ទាំងពីរកំពុងឈានទៅមុខដើម្បីក្លាយជាមហាអំណាចបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI)។

លោក Nonarit Bisonyabut បានព្រមានថា "ប្រសិនបើប្រទេសថៃមិនធ្វើកំណែទម្រង់យ៉ាងម៉ឺងម៉ាត់នោះទេ ការប្រកួតប្រជែងរបស់ខ្លួននឹងធ្លាក់ចុះ ហើយទីបំផុតត្រូវបានវ៉ាដាច់ដោយវៀតណាម" ។

ទន្ទឹមនឹងនោះ លោក Poj Aramwattananont ប្រធានសភាពាណិជ្ជកម្មថៃបានវាយតម្លៃខ្ពស់ចំពោះយុទ្ធសាស្ត្រពង្រីកការវិនិយោគហេដ្ឋារចនាសម្ព័ន្ធរបស់វៀតណាម ដោយចាត់ទុកថានេះជាជំហានសកម្មដើម្បីរក្សាកំណើន និងទប់ទល់នឹងផលប៉ះពាល់នៃគោលនយោបាយពាណិជ្ជកម្មពិភពលោក។

បកប្រែដោយ Duy Hoan