ដោយផ្តោតលើការលើកកម្ពស់ប្រព័ន្ធអេកូ semiconductor នៅវៀតណាម ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំនាយកប្រតិបត្តិជាន់ខ្ពស់ចំនួន ៧០ រូប មកពីឧស្សាហកម្ម semiconductor បច្ចេកវិទ្យាខ្ពស់ ទីភ្នាក់ងាររដ្ឋាភិបាល ដើម្បីលើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្ម semiconductor តាមរយៈការផ្លាស់ថ្មីនូវបច្ចេកទេសឌីជីថល អភិវឌ្ឍន៍ធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ។

នេះក៏ជាការបញ្ជាក់របស់វៀតណាមក្នុងការរចនាបន្ទះឈីប ការផលិតនិងការធ្វើតេស្តនៅឆ្នាំ ២០២៧ ដោយខ្លួនឯង ក៏ដូចជាការបញ្ជាក់ពីកិត្យានុភាពរបស់ខ្លួនជាកត្តាសំខាន់នៅក្នុងតំបន់ និងសកលលោក។

leftcenterrightdel
ទិដ្ឋភាពនៃវេទិកា

ការពិភាក្សាបានផ្តោតទៅលើការអភិវឌ្ឍប្រព័ន្ធអេកូ semiconductor តាមរយៈការធ្វើនវានុវត្ដន៍ ដោយផ្នែកលើបញ្ញាសិប្បនិម្មិត (AI) ដោះស្រាយបញ្ហាប្រឈមក្នុងឧស្សាហកម្ម semiconductor និងការអនុវត្តបច្ចេកវិទ្យា  Virtual Twin។

នៅវេទិកានេះ លោកបណ្ឌិត Vo Xuan Hoai នាយករងនៃមជ្ឈមណ្ឌលនវានុវត្ដន៍ ក្រសួងហិរញ្ញវត្ថុ បានចែករំលែកថា វេទិកានេះបានតភ្ជាប់ និងបង្កើតធនធានសំខាន់ៗដើម្បីជំរុញការអភិវឌ្ឍឧស្សាហកម្ម semiconductor របស់ប្រទេសជាតិ ទន្ទឹមនឹងការពង្រឹងកិត្យានុភាពរបស់វៀត​ណាមលើឆាកអន្តរជាតិ៕

បកប្រែដោយ Pham Diep