ប៉ុស្តិ៍ការពារព្រំដែន Vinh Hai ប្រគល់អំណោយជូនជនរួមជាតិខ្មែរក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី ២ ខែកញ្ញា
កប.អនឡាញ - នាថ្ងៃទី ២០ ខែសីហា ប៉ុស្តិ៍ការពារព្រំដែន Vinh Hai កងទ័ពការពារព្រំដែនទីក្រុង Can Tho ប្រទេសវៀតណាម បានរៀបចំកម្មវិធីប្រគល់អំណោយជូនគ្រួសារជនជាតិខ្មែរដែលជួបការលំបាកនៅតំបន់ព្រំដែននៃឃុំ Vinh Hai ទីក្រុង Can Tho។