leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ថ្លែងក្នុងកិច្ចប្រជុំ

ថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong លើកសរសើរចំពោះស្ថាប័ន និងអង្គភាពនានាដែលបានម្ចាស់ការក្នុងការរៀបចំសកម្មភាពអបអរសាទរខួបលើកទី ៨០ នៃទិវាប្រពៃណីអគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម ព្រមទាំងផ្តោតលើការផ្សព្វផ្សាយនិងអប់រំអំពីខួបលើកទី ៨០ នៃទិវាប្រពៃណីអគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជន សម្របសម្រួលគ្នាដើម្បីផលិតភាពយន្តឯកសារអំពីអគ្គសេនាធិការដ្ឋាន និងរៀបចំសិក្ខាសាលាវិទ្យាសាស្ដ្រ ក្រោមប្រធានបទ “អគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម - ៨០ ឆ្នាំនៃការកសាង ប្រយុទ្ធ និងរីកចម្រើន ឈានចូលយុគសម័យថ្មីរបស់ប្រទេសជាតិ” រួមទាំងជំនួបសំណេះសំណាលជាមួយតំណាងកម្មាភិបាលអគ្គសេនាធិការគ្រប់ជំនាន់នៅតំបន់ភាគខាងជើង និងភាគខាងត្បូង។ សហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ននានាដើម្បីត្រៀមរៀបចំពិធីអបអរសាទរនិងទទួលបានគិត្ដិនាមជាវីរជនប្រដាប់អាវុធប្រជាជន៕ 

បកប្រែដោយ Pham Diep