កងទ័ពបញ្ជូនកម្មាភិបាល យុទ្ធជន និងកងជីវពលចំនួនជិត ១២.២០០ នាក់ ចុះជួយប្រជាជនជម្នះផលវិបាកពីគ្រោះធម្មជាតិ
កប.អនឡាញ - នាយប់ថ្ងៃទី៧ ខែតុលា ខុទ្ទកាល័យនៃគណៈកម្មាធិការដឹកនាំការការពារទប់ទល់ស៊ីវិលជាតិ បានជូនដំណឹងថា គិតត្រឹមរសៀលថ្ងៃដដែល កងទ័ពបានចាត់កម្មាភិបាល យុទ្ធជន និងកងជីវពលចំនួនជិត ១២,២០០ នាក់ និងមធ្យោបាយជាង ៧០០ គ្រឿងចុះជួយប្រជាពលរដ្ឋជំនះផលវិបាកនៃគ្រោះធម្មជាតិ។
នៅថ្ងៃទី៦ និងទី៧ ខែតុលា យោធភូមិភាគទី៣ បានចាត់កម្មាភិបាល យុទ្ធជន និងកងជីវពលជាង ៧,៨០០ នាក់ និងមធ្យោបាយជាច្រើនគ្រឿង រួមទាំងកងទ័ពការពារព្រំដែនចុះជួយជម្លៀសប្រជាពលរដ្ឋចំនួន ៣,៨២៩ នាក់ និងទ្រព្យសម្បត្តិទៅទីទួលសុវត្ថិភាព។
    |
 |
កងទ័ពចាត់កម្មាភិបាល យុទ្ធជន និងកងជីវពលចំនួនជិត ១២,២០០ នាក់ចុះជួយប្រជាជនជម្នះផលវិបាកនៃគ្រោះធម្មជាតិ |
យោធភូមិភាគទី ១ បានចាត់កម្មាភិបាល និងយុទ្ធជនចំនួនជិត ៣,៦០០ នាក់ ចុះជួយជម្លៀសប្រជាពលរដ្ឋចេញពីតំបន់លិចទឹក និងគ្រោះថ្នាក់។ អង្គទ័ពលេខ ១២ បានចាត់កម្មាភិបាល និងយុទ្ធជនចំនួនជិត ៨០០ នាក់ រួមទាំងមធ្យោបាយចូលរួមទប់ស្កាត់បានបាក់ទំនប់ទឹកប្រវែង ១.៥ គីឡូម៉ែត្រ នៅឃុំ Soc Son (ទីក្រុងហាណូយ); ជម្លៀសប្រជាពលរដ្ឋ ៥២០ នាក់ និងទ្រព្យសម្បត្តិចេញពីតំបន់លិចទឹកក្នុងសង្កាត់ Trung Thanh និង Bach Quang និង Song Cong (ខេត្ត Thai Nguyen); ជួយប្រជាជននៅឃុំ Lang Giang ខេត្ត Bac Ninh ប្រមូលផលស្រូវបាន ៣.៥ ហិកតា។
*នាយប់ថ្ងៃទី៧ ខែតុលា អគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាមបានចេញសារទូរលេខលេខ ៥៧៥១ ដោយបញ្ជាឲ្យបញ្ជាការដ្ឋានយោធភូមិភាគទី១, ទី២, ទី៣, ទី៤ ដឹកនាំឲ្យបញ្ជាការដ្ឋានយោធាខេត្ត និងអង្គភាពនានា សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋានបន្តប្រមូលផ្ដុំកងកម្លាំង និងមធ្យោបាយដើម្បីទប់ទល់នឹងទឹកជំនន់ ទន្ទឹមនឹងនោះផ្តោតលើការពិនិត្យតំបន់លិចទឹក តំបន់ដែលប្រឈមនឹងការបាក់ដី ទឹកជំនន់ ដើម្បីជម្លៀសប្រជាជន (ជាពិសេសមនុស្សចាស់ កុមារ និងក្រុមងាយរងគ្រោះ) ទៅទីទួលសុវត្ថិភាព ធានាសុវត្ថិភាពអាយុជីវិតរបស់ប្រជាជនជាមុនសិន ដាក់ពង្រាយកងកម្លាំងដើម្បីការពារទំនប់ ធានាសុវត្ថិភាពទំនប់ទឹក អាងស្តុកទឹក ព្រមទាំងផ្តល់ស្បៀងអាហារដល់ប្រជាជនបានទាន់ពេល៕
បកប្រែដោយ Pham Diep