ស្ថិតបន្ទាប់ពីក្រោយគឺប្រទេសម៉ុងហ្គោលី និងហ្វីលីពីន ជាមួយនឹងអត្រាកំណើន ៥.៩% និង ៥.៣% ខណៈដែលប្រទេសចិន កម្ពុជា និងឥណ្ឌូនេស៊ី ត្រូវបានព្យាករណ៍ថានឹងកើនឡើងប្រហែល ៤.៨%។

លោក Aaditya Mattoo ប្រធានសេដ្ឋវិទូរបស់ WB ប្រចាំអាស៊ីបូព៌ា-ប៉ាស៊ីហ្វិក បានកត់សម្គាល់ថា ប្រហែល ៨០% នៃការងារថ្មីនៅក្នុងប្រទេសវៀតណាមត្រូវបានបង្កើតឡើងដោយធុរកិច្ចវ័យក្មេងដែលស្វាហាប់។ ប៉ុន្តែ សមាមាត្រនៃធុរកិច្ចវ័យក្មេងនៅក្នុងចំណោមធុរកិច្ចទាំងឡាយកំពុងធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដែលឆ្លុះបញ្ចាំងពីបញ្ហាប្រឈមនៃបរិយាកាសអាជីវកម្ម។

leftcenterrightdel
អ្នកជំនាញរបស់ WB វាយតម្លៃថា វៀតណាមលេចចេញជាចំណុចភ្លឺដែលមានស្ថិរភាព ជាមួយនឹងការងើបឡើងវិញយ៉ាងខ្លាំងនៃផលិតកម្ម និងការប្រើប្រាស់ក្នុងស្រុក (រូបថត៖ Vietnamplus.vn)

លោក Aaditya Mattoo បានចាត់ទុកថា វៀតណាមសម្រេចបានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ក្នុងវិស័យឧស្សាហកម្ម និងសេវាកម្មតែមួយ ជាពិសេសក្នុងវិស័យដែលមានតម្លៃបន្ថែមខ្ពស់។ លោកបានចាត់ទុកថា កំណែទម្រង់ស្ថាប័ន និងការកែលម្អផលិតភាពការងារនឹងជួយវៀតណាមទាញយកឱកាសពីការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។

លោក Aaditya Mattoo បានសង្កត់ធ្ងន់ថា "គំរូកំណើនដែលពឹងផ្អែកលើការនាំចេញ និងការប្រើពលករក្នុងតំបន់របស់អាស៊ីបូព៌ាបានជួយមនុស្សរាប់លាននាក់រួចផុតពីភាពក្រីក្រ។ កំណែទម្រង់ក្នុងបរិយាកាសអាជីវកម្ម និងការធ្វើឲ្យប្រសើរឡើងនូវការអប់រំដែលអាចបង្កើតឱកាសដើម្បីទទួលកំណើនខ្ពស់ និងបង្កើតការងារកាន់តែប្រសើរឡើង"៕

បកប្រែដោយ Thuy Anh