អ្នកយកព័ត៌មាន៖ តើអ្វីៗជាអត្ថន័យ និងគោលបំណងនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក To Lam អគ្គលេខាបក្សទៅកាន់ប្រទេសកូរ៉េខាងជើង និងអញ្ជើញចូលរួមក្នុងខួបលើកទី ៨០ នៃការបង្កើតបក្សពលករកូរ៉េជើង លោកអនុរដ្ឋមន្រ្តី?
លោក Nguyen Minh Vu អនុរដ្ឋមន្ត្រី៖ តបតាមការអញ្ជើញរបស់អគ្គលេខាបក្សពលករកូរ៉េខាងជើង និងជាប្រធានគណៈកម្មការកិច្ចការរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតប្រជាធិបតេយ្យកូរ៉េខាងជើង Kim Jong Un លោក To Lam អគ្គលេខាបក្ស និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងជើង និងចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃការបង្កើតបក្សពលករកូរ៉េខាងជើងចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែតុលា។
ដំណើរទស្សនកិច្ចនេះមានអត្ថន័យពិសេសៗជាច្រើន ដែលជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសកូរ៉េខាងជើងរបស់លោក To Lam ក្នុងឋានៈជាអគ្គលេខាបក្ស និងជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ទៅកាន់កូរ៉េខាងជើងក្នុងរយៈពេល ១៨ ឆ្នាំ។ ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងឱកាសដែលប្រទេសទាំងពីរអនុវត្តជាក់ស្តែងក្នុងពិធីរំលឹកខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូត (១៩៥០-២០២៥) និងឆ្នាំមិត្តភាពវៀតណាម-កូរ៉េខាងជើងឆ្នាំ ២០២៥ ដែលបង្ហាញយ៉ាងរស់រវើកនូវសារៈសំខាន់ដែលរដ្ឋទាំងពីរបានភ្ជាប់ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងកូរ៉េខាងជើង។ ដំណើរទស្សនកិច្ចនេះមានអត្ថន័យ និងគោលបំណងសំខាន់ចំនួនបី៖
ជាដំបូង ដំណើរទស្សនកិច្ចលើកនេះបន្តអះអាងនូវគោលនយោបាយការបរទេសដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម ក្នុងការវាយតំលៃទំនាក់ទំនងជាមួយប្រទេសជាមិត្តប្រពៃណី។ កូរ៉េខាងជើងជាប្រទេសដំបូងគេក្នុងពិភពលោកដែលបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម។ នេះគឺជាចំណងមិត្តភាពប្រពៃណីដែលត្រូវបានបង្កើតឡើងដោយលោកប្រធានហូជីមិញ លោកប្រធាន Kim Il Sung និងគ្រប់ជំនាន់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ក្នុងការតស៊ូរំដោះជាតិ ប្រទេសកូរ៉េខាងជើងបានឈរក្បែរ និងជួយគាំទ្រវៀតណាមជាច្រើន។ វៀតណាមក៏តែងតែគាំទ្រ និងរួមដំណើរជាមួយកូរ៉េខាងជើងក្នុងគ្រាលំបាក។
ទីពីរ ដំណើរទស្សនកិច្ចនេះ គឺជាឱកាសដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ ប្រទេសទាំងពីរ និងឯកភាពគ្នាលើទិសដៅយុទ្ធសាស្ត្រ ដើម្បីបន្ត និងលើកកម្ពស់ចំណងមិត្តភាពប្រពៃណីរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងសម័យកាលថ្មី ស្របតាមបទប្បញ្ញត្តិអន្តរជាតិពាក់ព័ន្ធ និងបំពេញសេចក្តីប្រាថ្នា និងបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសលើវិស័យដូចជា៖ សុខភាព កិច្ចសហប្រតិបត្តិការ កសិកម្ម កីឡា ការផ្លាស់ប្តូរប្រជាជន។
ទីបី ក្នុងនាមជាសមាជិកសកម្ម និងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ជាមួយនឹងដំណើរទស្សនកិច្ចលើកនេះ វៀតណាមបន្តបង្ហាញការគាំទ្រយ៉ាងខ្ជាប់ខ្ជួនចំពោះនិន្នាការ កិច្ចខិតខំប្រឹងប្រែង និងការរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍលើឧបទ្វីបកូរ៉េ ក្នុងតំបន់ និងលើពិភពលោក។
ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងកូរ៉េខាងជើងក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមក ខ្ញុំជឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក To Lam អគ្គលេខាបក្ស និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងក្លាយជាព្រឹតិ្តការណ៍ដ៏សំខាន់ រួមចំណែកលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងភាគីទាំងពីរ និងប្រទេសទាំងពីរ បំពេញតាមសេចក្តីប្រាថ្នា និងការអភិវឌ្ឍក្នុងតំបន់ និងបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ និងនៅលើពិភពលោក។
    |
 |
លោក Nguyen Minh Vu អនុរដ្ឋមន្ត្រីការបរទេសវៀតណាមប្រចាំការ ផ្តល់បទសម្ភាសន៍ជូនសារព័ត៌មានអំពីទំនាក់ទំនងវៀតណាម-កូរ៉េខាងជើង |
អ្នកយកព័ត៌មាន៖ តើលោកវាយតម្លៃទំនាក់ទំនងវៀតណាម-កូរ៉េខាងជើងក្នុងរយៈពេលថ្មីៗនេះ និងការរំពឹងទុករបស់អ្នកចំពោះដំណើរបំពេញទស្សនកិច្ចរបស់លោកអគ្គលេខាបក្សយ៉ាងដូចម៉្តេច?
លោក Nguyen Minh Vu អនុរដ្ឋមន្ត្រី៖ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទោះបីជាមានការលំបាកជាសត្យានុម័តបណ្តាលមកពីស្ថានភាពអន្តរជាតិ និងតំបន់ ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពប្រពៃណីយូរអង្វែង និងឆន្ទៈ និងបំណងប្រាថ្នាសម្រាប់កិច្ចសហប្រតិបត្តិការជាបន្តរវាងប្រទេសទាំងពីរក៏ដោយ ទំនាក់ទំនងវៀតណាម-កូរ៉េខាងជើង បន្តអភិវឌ្ឍយ៉ាងរឹងមាំ និងសម្រេចបានលទ្ធផលគួរឱ្យលើកទឹកចិត្ត និងលេចធ្លោមួយចំនួន។
ជាដំបូង ភាគីទាំងពីរបានរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ ដោយមានព្រឹត្តិការណ៍ដ៏សំខាន់គឺដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម របស់អគ្គលេខាបក្ស និងជាប្រធានគណៈកម្មាធិការកិច្ចការរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េខាងជើង Kim Jong Un ក្នុងខែមីនា ឆ្នាំ២០១៩។ ក្នុងរយៈពេលថ្មីៗនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់នៃប្រទេសទាំងពីរបានរក្សាទំនាក់ទំនង និងផ្លាស់ប្តូរក្នុងទម្រង់ដែលអាចបត់បែនបាននៃប្រទេសនីមួយៗ។
ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីមួយចំនួនលើវិស័យវប្បធម៌ សុខាភិបាល ការដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ជំនួយផ្នែកតុលាការ ការលើកទឹកចិត្ត និងការគាំពារការវិនិយោគ ការចៀសវាងការយកពន្ធត្រួតគ្នា។ល។ រក្សាបាននូវយន្តការកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការមួយចំនួនដូចជា ការពិគ្រោះយោបល់នយោបាយនៅថ្នាក់អនុរដ្ឋមន្ត្រីការបរទេស គណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ដោយឈរលើមូលដ្ឋានសមស្របទៅនឹងតម្រូវការរបស់ប្រទេសនីមួយៗ ព្រមទាំងបទប្បញ្ញត្តិអន្តរជាតិ។
កិច្ចសហប្រតិបត្តិការវប្បធម៌ និងការផ្លាស់ប្តូរប្រជាជន គឺជាចំណុចភ្លឺស្វាងក្នុងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរជាមួយនឹងទម្រង់ផ្សេងៗគ្នាដូចជា ការផ្លាស់ប្តូរគណៈប្រតិភូសិល្បៈ និងវប្បធម៌ ការផ្លាស់ប្តូរកីឡា ការចូលរួមក្នុងមហោស្រពសិល្បៈនិទាឃរដូវប្រចាំឆ្នាំ និងមហោស្រពភាពយន្តអន្តរជាតិទីក្រុងព្យុងយ៉ាង។ សកម្មភាពផ្លាស់ប្តូររវាងអង្គការនានារបស់ប្រជាជនត្រូវបានរក្សា និងពង្រីក ជាពិសេសសកម្មភាពក្នុងក្របខ័ណ្ឌមិត្តភាពវៀតណាម-កូរ៉េខាងជើងឆ្នាំ២០២៥ ក្នុងឱកាសរំលឹកខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត ដោយហេតុនេះជួយប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយយល់កាន់តែស៊ីជម្រៅអំពីទំនាក់ទំនងប្រពៃណី និងសុជីវធម៌រវាងបក្សទាំងពីរ រដ្ឋនិងប្រជាជននៃប្រទេសទាំងពីរ។ ជាមួយនឹងលទ្ធផលកិច្ចសហប្រតិបត្តិការដ៏ល្អខាងលើ និងសុច្ឆន្ទៈ និងការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ យើងជឿជាក់ថា ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះនឹងបង្កើតសមិទ្ធផលថ្មីសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នេះក៏ជាឱកាសដ៏សំខាន់សម្រាប់ភាគីទាំងពីរក្នុងការចែករំលែកយ៉ាងជាក់ស្តែង និងស្មោះត្រង់ចំពោះស្ថានភាពអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក ព្រមទាំងរួមចំណែកប្រកបដោយការទទួលខុសត្រូវ និងស្ថាបនាក្នុងការលើកកម្ពស់កិច្ចសន្ទនា ការរក្សាសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍលើឧបទ្វីបកូរ៉េ ក្នុងតំបន់ និងពិភពលោក។
អ្នកយកព័ត៌មាន៖ សូមអរគុណលោកអនុរដ្ឋមន្ត្រី!
បកប្រែដោយ Minh Trung