គោលបំណងសំខាន់នៃវេទិកានេះគឺពិភាក្សាអំពីយុទ្ធសាស្ត្រជាក់លាក់ដើម្បីលើកកម្ពស់សមិទ្ធិផលដែលសម្រេចបានរបស់ផែនការមេ ASCC ២០២៥។ ទន្ទឹមនឹងនោះ វេទិកានេះក៏បានដើរតួនាទីសំខាន់ក្នុងការកំណត់ទិសដៅយុទ្ធសាស្ត្រច្បាស់លាស់សម្រាប់អនាគតសហគមន៍ ដោយផ្អែកលើផែនការយុទ្ធសាស្ដ្រ ASCC និងចក្ខុវិស័យសហគមន៍អាស៊ាន ២០២៥។

ព្រឹត្តិការណ៍នេះមានការចូលរួមពីរដ្ឋមន្ត្រី និងប្រធានគណៈប្រតិភូទទួលបន្ទុក ASCC មកពីបណ្តាប្រទេសសមាជិកអាស៊ាន រួមជាមួយនឹងអ្នកប្រាជ្ញដ៏មានកិត្យានុភាព និងអ្នកដឹកនាំធុរកិច្ច។ លោក Cao Huy អនុរដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងវៀតណាម អញ្ជើញចូលរួមវេទិកា។

leftcenterrightdel
ទិដ្ឋភាពនៃវេទិកា (រូបថត៖ vnanet.vn)

ថ្លែងក្នុងវេទិកានេះ លោក Cao Huy បានសង្កត់ធ្ងន់លើសារៈសំខាន់ជាយុទ្ធសាស្ត្រ និងបន្ទាន់នៃការធានានូវភាពគ្រប់ជ្រុងជ្រោយក្នុងយុគសម័យនៃ AI និងការធ្វើបរិវត្ដកម្មឌីជីថលដែលកំពុងកើតឡើងទៅនៅទូទាំងពិភពលោក។ វៀតណាមប្រកាន់ខ្ជាប់ថា ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្ដកម្មឌីជីថល គឺជាគោលនយោបាយជាតិចំបង។ នេះត្រូវបានគេចាត់ទុកថា ជាកម្លាំងចលករដ៏សំខាន់ និងមានលក្ខណៈសម្រេចចិត្តសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងនិរន្តរភាពរបស់ប្រទេសជាតិ។ ជាមួយនឹងគោលដៅអភិវឌ្ឍន៍  វៀតណាមកំពុងខិតខំក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសកំពូលទាំង ៣០ របស់ពិភពលោកសម្រាប់ការធ្វើនវានុវត្ដន៍ (GII) នៅឆ្នាំ ២០៤៥។

លោកអនុរដ្ឋមន្ត្រី Cao Huy បានចែករំលែកនូវទស្សនៈសំខាន់ៗចំនួនបី ដែលវៀតណាមកំពុងជំរុញយ៉ាងសកម្ម។ ទី ១ គឺការទទួលបានការអប់រំដោយស្មើគ្នា ទី២គឺបង្កើតឱកាសការងារធ្វើស្មើគ្នា ហើយទី ៣ គឺធានាភាពគ្រប់ជ្រុងជ្រោយក្នុងអភិបាលកិច្ច។ លោកអនុរដ្ឋមន្ត្រី Cao Huy ក៏បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមក្នុងការរួមចំណែកយ៉ាងសកម្មដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ានក្នុងការកសាងសហគមន៍បន្ស៊ាំ  និងនិរន្តរភាព។

ទន្ទឹមនឹងប្រធានបទ AI និងកម្លាំងពលកម្មនាពេលអនាគត វេទិកា ASCC ក៏បានពិភាក្សា និងចែករំលែកនូវទស្សនៈស្តីពី "ការផ្តល់អំណាចដល់យុវជន វិនិយោគសម្រាប់សកម្មភាពអាកាសធាតុ និងឧស្សាហកម្មច្នៃប្រឌិតវប្បធម៌"។ ប្រតិភូទាំងឡាយបានស្វែងយល់ពីតួនាទីរបស់យុវជន សកម្មភាពដែលទាក់ទងនឹងអាកាសធាតុ​ និងឧស្សាហកម្មច្នៃប្រឌិត ដើម្បីកសាងសហគមន៍អាស៊ានឱ្យកាន់តែរីកចម្រើន។

វេទិកាសហគមន៍សង្គម-វប្បធម៌អាស៊ាន បានផ្ដល់គំនិតផ្តួចផ្តើម និងដំណោះស្រាយជាក់ស្តែងជាច្រើនដែលជួយលើកកម្ពស់អត្តសញ្ញាណរួមរបស់អាស៊ាន និងជំរុញការធ្វើសមាហរណកម្មក្នុងតំបន់។ កិច្ចខិតខំប្រឹងប្រែងទាំងនេះឆ្ពោះទៅកសាងសហគមន៍មានការផ្លាស់ថ្មីឥតឈប់ឈរ លទ្ធភាពបន្ស៊ាំនិងតែងតែរក្សាភាពស្វាហាប់នៅក្នុងបរិយាកាសដែលសកលលោកកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស៕

បកប្រែដោយ Pham Diep