យន្តហោះនិងរថក្រោះរបស់កងទ័ពអ៊ីស្រាអែលបានបន្តលេចមុខនិងវាយប្រហារលើតំបន់ផ្សេងៗជាច្រើននៅទូទាំងតំបន់ហ្គាហ្សា។ អគារលំនៅដ្ឋានជាច្រើននៅតំបន់ហ្គាហ្សាត្រូវបានបំផ្លាញដោយគ្រាប់មីស៊ីលនិងកាំភ្លើងធំរបស់កងទ័ពអ៊ីស្រាអែល។

leftcenterrightdel
ប្រជាជនប៉ាឡេស្ទីនជម្លៀសខ្លួនដើម្បីជៀសវាងជម្លោះពីតំបន់ al-Nuseirat ភាគកណ្តាលតំបន់ហ្គាហ្សា (រូបថត៖ vnanet.vn)

ការដែលកងទ័ពអ៊ីស្រាអែលបន្តវាយប្រហារលើតំបន់ហ្គាហ្សា គឺជាសញ្ញាគួរឱ្យព្រួយបារម្ភមួយ ខណៈដែលបានប្រព្រឹត្តទៅក្នុងបរិបទនៃការចរចាលើកដំបូងរវាងអ៊ីស្រាអែល និងចលនាអ៊ីស្លាមហាម៉ាស លើគំនិតផ្តួចផ្តើមបទឈប់បាញ់របស់សហរដ្ឋអាមេរិក ត្រៀមនឹងចាប់ផ្តើម។ ខុទ្ទកាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនៅថ្ងៃទី ៥ ខែតុលា បានឲ្យដឹងថា នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានណែនាំឲ្យគណៈប្រតិភូចរចាអ៊ីស្រាអែលទៅកាន់ប្រទេសអេហ្ស៊ីបដើម្បីចាប់ផ្តើមការចរចារជួយសង្គ្រោះចំណាប់ខ្មាំង។ តាមនោះ អ្នកចរចាអ៊ីស្រាអែល លើកលែងតែប្រធានគណៈប្រតិភូជារដ្ឋមន្ត្រីក្រសួងកិច្ចការយុទ្ធសាស្ត្រ លោក Ron Dermer បានចេញដំណើរទៅអេហ្ស៊ីបកាលពីថ្ងៃទី ៦ ខែតុលា។

ក្នុងពេលនោះ គណៈប្រតិភូហាម៉ាសបានមកដល់អេហ្ស៊ីបនៅយប់ថ្ងៃទី ៤ ខែតុលា ហើយមានវត្តមាននៅទីតាំងចរចានៅទីក្រុង Sharm El-Sheikh ភាគខាងត្បូងនៃឧបទ្វីប Sinai។ ទោះជាយ៉ាងណាក៏ដោយ ពេលវេលាពិតប្រាកដនៃការចរចាមិនត្រូវបានប្រកាសទេ៕

តាម vovworld.vn