ផ្តោតលើការបង្រៀនអក្សរខ្មែរជូនកុមារជនជាតិភាគតិច

ក្នុងឆ្នាំសិក្សា ២០២៤ - ២០២៥ ខេត្ត Vinh Long ភាគខាងត្បូងវៀតណាមមានសាលាចំនួន ១២៥ ដែលបង្រៀនភាសាខ្មែរជូនសិស្សជិត ៣៦,០០០ នាក់។ ក្នុងមួយឆ្នាំសិក្សា ខេត្តទាំងមូលមានសាលាចំណេះទូទៅជាង ១០០ ដែលបង្រៀនភាសាខ្មែរជាមួយថ្នាក់ជាង ៨០០ និងសិស្សចំនួន ១៩,០០០ នាក់។

leftcenterrightdel
ថ្នាក់បង្រៀនភាសារខ្មែរនៅវត្តក្នុងភូមិ Bau Son ឃុំ Chau Thanh ស្រុក Vinh Long (រូបថត៖ thanhnien.vn)

ទន្ទឹមនឹងការបង្រៀនភាសាខ្មែរនៅតាមសាលានានា វត្តព្រះពុទ្ធសាសនាថេរវាទក៏បានរៀបចំថ្នាក់បង្រៀនភាសាខ្មែរដោយឥតគិតថ្លៃជាង ៩០០ នៅតាមវត្តនានា ហើយមានព្រះសង្ឃ អាចារ្យ (អ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនជាតិខ្មែរ) និងអ្នកមានប្រជាប្រិយភាពក្នុងចំណោមជនជាតិខ្មែរ ដែលមានជំនាញល្អក្នុងការបង្រៀនភាសាខ្មែរជាង ៨០០ ចូលរួមការបង្រៀន និងទាក់ទាញសិស្សចូលរៀនជាង ២ ម៉ឺននាក់។ ជាពិសេស មូលដ្ឋានសាសនាដែលរៀបចំថ្នាក់បំប៉នវប្បធម៌ជាភាសាខ្មែរ ត្រូវបានទទួលការជួយជួសជុលតុ និងកៅអីចាស់ៗ ក្តារខៀន ទិញតុនិងកៅអីថ្មីដើម្បីបំពេញតម្រូវការសិក្សា។

ភាសាខ្មែរត្រូវបានបង្រៀននៅតាមសាលាបឋមសិក្សា និងមធ្យមសិក្សាមួយចំនួនក្នុងខេត្ត ដើម្បីជួយសិស្សជនជាតិខ្មែរលើកកម្ពស់សមត្ថភាពប្រើប្រាស់អក្សរខ្មែរ លើកកម្ពស់ការយល់ដឹងអំពីវប្បធម៌ជនជាតិរបស់ខ្លួន លើកកម្ពស់ស្មារតីសាមគ្គីភាពជាតិ  រួមចំណែករក្សា និងអភិវឌ្ឍភាសារបស់ជនជាតិភាគតិច។

យោងតាមលោកស្រី Thach Thi Thu Ha នាយិកាមន្ទីរជនជាតិ និងសាសនាខេត្ត Vinh Long ក្នុងរដូវវិស្សមកាលជារៀងរាល់ឆ្នាំវត្តអារាមនានាបានរៀបចំថ្នាក់រៀនអក្សរខ្មែរ ដោយទាក់ទាញសិស្សយ៉ាងច្រើនកុះករ។ ព្រះសង្ឃ និងអាចារ្យទទួលបន្ទុកបង្រៀនភាសាខ្មែរ។ នេះគឺជាថ្នាក់រៀនដ៏មានប្រយោជន៍ដើម្បីជួយកុមាររៀន និងលើកម្ពស់សមត្ថភាពប្រើភាសា និងលើកកម្ពស់ការយល់ដឹងអំពីវប្បធម៌របស់ជនជាតិខ្លួន។

មន្ទីរជនជាតិ និងសាសនាខេត្ត Vinh Long បានផ្ដល់យោបល់ដល់គណៈកម្មាធិការប្រជាជនខេត្តអំពីការចេញគោលនយោបាយស្ដីពីការជួយគាំទ្រអ្នកដែលបង្រៀនភាសាខ្មែរដោយផ្ទាល់នៅតាមវត្តអារាម ដើម្បីទទួលស្គាល់ និងលើកទឹកចិត្តដល់ការរួមចំណែករបស់ព្រះសង្ឃ និងអាចារ្យក្នុងការរក្សាភាសា និងវប្បធម៌របស់ជនជាតិភាគតិច។ ទន្ទឹមនឹងនោះ ខេត្តក៏បានបង្កើនការវិនិយោគលើសម្ភារៈបរិក្ខារ និងប្រើបច្ចេកវិទ្យាព័ត៌មានក្នុងការបង្រៀនភាសាខ្មែរផងដែរ។ ជារៀងរាល់ឆ្នាំ ខេត្តបានរៀបចំថ្នាក់រៀនភាសាខ្មែរនៅតាមវត្តអារាម ដើម្បីលើកកម្ពស់សមត្ថភាពនិយាយ សរសេរ និងវេយ្យាករណ៍សម្រាប់កុមារជនជាតិខ្មែរ។

រក្សាវប្បធម៌ ប្រពៃណីរបស់ជនជាតិ

បន្ទាប់ពីឆ្នាំសិក្សាបញ្ចប់ វត្តថេរវាទខ្មែរបានបើកថ្នាក់បង្រៀនភាសាខ្មែរ ដើម្បីទទួលកុមារមកសិក្សា ដោយមានសិស្សជាមធ្យមពី ១៥ ទៅ ២៥ នាក់ក្នុងមួយថ្នាក់។ ថ្នាក់រៀនភាសាខ្មែរនៅតាមវត្តអារាមមានការគាំទ្រយ៉ាងខ្លាំងពីអាជ្ញាធរមូលដ្ឋាន និងមាតាបិតា។

leftcenterrightdel
សិស្សជនជាតិខ្មែរជាច្រើនចូលរៀនថ្នាក់ដោយឥតគិតថ្លៃ ដើម្បីស្វែងយល់បន្ថែមអំពីភាសាររបស់ជនជាតិខ្លួន (រូបថត៖ thanhnien.vn)

ឃុំ Cau Ke ខេត្ត Vinh Long ជាឃុំមួយដែលមានជនរួមជាតិខ្មែរជាច្រើនរស់នៅ ដូច្នេះតម្រូវការរៀនភាសាខ្មែរនៃកូនចៅជនជាតិខ្មែរ ទទួលបានយកចិត្តទុកដាក់យ៉ាងខ្លាំង។ ឲ្យតែដល់រដូវវិស្សមកាលម្តងៗ ថ្នាក់រៀនអក្សរខ្មែរនៅទីនេះទាក់ទាញកុមារជនជាតិភាគតិចក្នុងឃុំមកសិក្សាយ៉ាងច្រើន។

ប្អូន Thach Thi Chanh Thi បានចែករំលែកថា "ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ដែលបានទៅវត្តរៀនអក្សរខ្មែរជាមួយមិត្តភ័ក្តិនៅភូមិនារដូវក្តៅ។ នេះជារដូវវិស្សមកាលរទីបីហើយដែលខ្ញុំបានចូលរៀនថ្នាក់ភាសាខ្មែរនៅវត្ត។ ខ្ញុំចង់លើកកម្ពស់ស្មារតីនៃការរៀនភាសាខ្មែរដល់សហគមន៍។ ព្រះសង្ឃបង្រៀនងាយយល់ ហើយតែងតែបង្កើតអារម្មណ៍រីករាយ។ ខ្ញុំនឹងបន្តសិក្សារហូតដល់អាចនិយាយ អាន និងសរសេរភាសាខ្មែរបានយ៉ាងស្ទាត់។ នៅវត្ត ខ្ញុំ និងមិត្តភ័ក្តិក៏ត្រូវបានព្រះសង្ឃបង្រៀនអំពីទំនៀមទម្លាប់ ប្រពៃណី និងវប្បធម៌របស់ជនជាតិផងដែរ»។

ការបង្រៀនអក្សរខ្មែរនារដូវក្ដៅនៅវត្តពុទ្ធសាសនាថេរវាទបានក្លាយជាប្រពៃណី និងរួមចំណែកយ៉ាងសំខាន់ក្នុងការបង្រៀន និងរៀនអក្សរខ្មែរដល់គុមារជនជាតិខ្មែរ រួមចំណែករក្សា និងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់សហគមន៍ជនជាតិខ្មែរ។ នេះក៏ជាសកម្មភាពជាក់ស្តែងក្នុងបំណងអនុវត្តគោលនយោបាយរបស់បក្សនិងរដ្ឋក្នុងការរក្សាភាសារបស់ជនជាតិភាគតិច។ តាមរយៈនោះ ជួយកុមារយល់ដឹងអំពីមាគ៌ា និងគោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ។ ជនរួមជាតិទាំងអស់ចាត់ទុកការរៀនភាសារបស់ជនជាតិខ្មែរជាតម្រូវការជាក់ស្តែង និងសេចក្តីប្រាថ្នា រួមចំណែកក្នុងការរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌របស់ជនជាតិរបស់ខ្លួន៕

បកប្រែដោយ Thuy Anh