ពិភពលោកពិបាកសម្រេចបាននូវគោលដៅបង្កើនថាមពលកកើតឡើងវិញចំនួនបីដងនៅឆ្នាំ ២០៣០
កាលពីថ្ងៃទី ៧ ខែតុលា ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្រមានថា ល្បឿននៃការអភិវឌ្ឍថាមពលកកើតឡើងវិញជាសកលកំពុងបង្ហាញសញ្ញានៃការថមថយ ដែលធ្វើឲ្យពិភពលោកពិបាក់សម្រេចបានគោលដៅបង្កើនទិន្នផលថាមពលកកើតឡើងវិញចំនួនបីដងនៅឆ្នាំ ២០៣០ ដែលជាគោលដៅសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។