ពិធីស្បថចូលកាន់តំណែងរបស់លោកស្រី Sushila Karki ជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន បានធ្វើឡើងកាលពីយប់ថ្ងៃទី១២ ខែកញ្ញា នៅវិមានប្រធានាធិបតីនេប៉ាល់។ ប៉ុន្មានម៉ោងមុននេះ ការិយាល័យប្រធានាធិបតីនេប៉ាល់បានប្រកាសការសម្រេចចិត្តនេះ។ ប្រធានាធិបតី លោក Ram Chandra Paudel បានធ្វើជាអធិបតីក្នុងពិធីស្បថចូលកាន់តំណែងដោយបានអំពាវនាវឲ្យលោកស្រី Sushila Karki “ជួយសង្គ្រោះប្រទេសជាតិ” និងជូនពរឱ្យលោកស្រីទទួលបានជោគជ័យ។ លោកស្រី Sishila Karki នាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន បានឆ្លើយតបយ៉ាងខ្លី ដោយមិនបាននិយាយអ្វីបន្ថែមទៀតឡើយ។

leftcenterrightdel
លោកស្រី Sishila Karki អតីតប្រធានតុលាការកំពូលនៃប្រទេសនេប៉ាល់ (រូបថត៖ REUTERS)

លោកស្រី Sushila Karki អតីតប្រធានតុលាការកំពូល ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នដោយអ្នកចូលរួមនៃចលនាតវ៉ា "Generation Z" នៅប្រទេសនេប៉ាល់ ក្នុងការបោះឆ្នោតជាសាធារណៈនៅលើបណ្តាញសង្គម Discord។ មុននោះ ចលនាតវ៉ានេះបានចាប់ផ្តើមបាតុកម្ម និងកុបកម្មនៅទូទាំងប្រទេសចាប់តាំងពីថ្ងៃទី ៨ ខែកញ្ញា ដោយបង្ខំឱ្យនាយករដ្ឋមន្ត្រី លោក KP Sharma Oli លាលែងពីតំណែង។

បន្ទាប់ពីបានស្បថចូលកាន់តំណែង លោកស្រី Sushila Karki នាយករដ្ឋមន្ត្រីបណ្តោះអាសន្ន បានកោះប្រជុំគណៈរដ្ឋមន្ត្រីដំបូងនៃរដ្ឋាភិបាលអន្តរកាល ហើយបានស្នើឱ្យរៀបចំការបោះឆ្នោតសកលថ្មីនៅថ្ងៃទី ៤ ខែមីនា ឆ្នាំ។ យោងតាមសំណើរបស់គណៈរដ្ឋមន្ត្រី ប្រធានាធិបតីនេប៉ាល់គ្រោងនឹងអនុម័ត ហើយស្ថានភាពអាសន្ននឹងចូលជាធរមាននៅទូទាំងប្រទេសក្នុងពេលឆាប់ៗនេះ៕

តាម vovworld.vn