ទីក្រុងហាណូយរៀបចំពិព័រណ៍ផលិតផលឧស្សាហកម្មសំខាន់ៗឆ្នាំ២០២៥
កប.អនឡាញ - បច្ចុប្បន្ននេះ ទីក្រុងហាណូយមានសហគ្រាសជាង ១០០ ជាមួយនឹងផលិតផលជាច្រើនដែលត្រូវបានទទួលស្គាល់ថាជាផលិតផលឧស្សាហកម្មសំខាន់ៗ។
ពិព័រណ៍ផលិតផលឧស្សាហកម្មសំខាន់ៗ ទីក្រុងហាណូយឆ្នាំ ២០២៥ (Hanoi MIP Fair 2025) ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ ICE ដែលមានស្តង់ប្រមាណ ៣៥០ ដែលរំពឹងថានឹងទាក់ទាញអ្នកទស្សនា និងអ្នកទិញអន្តរជាតិរាប់ពាន់នាក់។ ពិព័រណ៍នេះគឺជាបណ្តាញផ្សព្វផ្សាយពាណិជ្ជកម្មដ៏សំខាន់មួយ ជួយអង្គភាពអាជីវកម្មផ្សព្វផ្សាយម៉ាកយីហោរបស់ពួកគេ ពង្រីកទីផ្សារ និងតភ្ជាប់ដៃគូក្នុងស្រុក និងបរទេស។
    |
 |
សន្និសីទកាសែតអំពីពិព័រណ៍ផលិតផលឧស្សាហកម្មសំខាន់ៗ ទីក្រុងហាណូយឆ្នាំ ២០២៥ (រូបថត៖ baochinhphu.vn) |
យោងតាមនាយកដ្ឋានឧស្សាហ៍កម្ម និងពាណិជ្ជកម្មទីក្រុងហាណូយ ព្រឹត្តិការណ៍ជាបន្តបន្ទាប់ក្នុងក្របខ័ណ្ឌនៃពិព័រណ៍រួមមាន៖ សន្និសីទតភ្ជាប់សហគ្រាសឧស្សាហកម្មសំខាន់ៗជាមួយដៃគូបរទេស (១៣ វិច្ឆិកា) សន្និសីទស្តីពីការតភ្ជាប់ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (១៤ វិច្ឆិកា)។ ពិធីលើកតម្កើង និងប្រគល់កិត្តិនាមផលិតផលឧស្សាហកម្មសំខាន់របស់ទីក្រុងហាណូយឆ្នាំ២០២៥ (១៥ វិច្ឆិកា)។
បច្ចុប្បន្ននេះ ទីក្រុងហាណូយមានសហគ្រាសជាង ១០០ ជាមួយនឹងផលិតផលជាច្រើនដែលត្រូវបានទទួលស្គាល់ថាជាផលិតផលឧស្សាហកម្មសំខាន់ៗ ដូចជា៖ មីក្រូឈីប សារធាតុ semiconductor បច្ចេកវិទ្យាព័ត៌មាន អគ្គិសនី - អេឡិចត្រូនិក - ទូរទឹកកក វិស្វកម្មមេកានិច អាហារកែច្នៃ វាយនភណ្ឌ ស្បែកជើង និងឧស្សាហកម្មមួយចំនួនទៀតដូចជា សិប្បកម្ម ឬការចាប់ផ្តើមអាជីវកម្មនវានុវត្តន៍។ ផលិតផលទាំងនេះមានតម្លៃបន្ថែមខ្ពស់ ការប្រកួតប្រជែងល្អ និងត្រូវបានផលិតនៅលើបន្ទាត់បច្ចេកវិជ្ជាទំនើប ស្របជាមួយនឹងអាស៊ីអាគ្នេយ៍៕
បកប្រែដោយ Huyen Trang