ថ្លែងមតិក្នុងសម័យប្រជុំ លោក Do Hung Viet ឯកអគ្គរដ្ឋទូត ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលនៅសល់ពេលវេលាតិចណាស់ ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនោះ ផែនការយុទ្ធសាស្ត្ររបស់ UN Women ដំណាក់កាល ២០២៦-២០២៨ រួមចំណែកក្នុងការបន្តប្តេជ្ញាជំរុញសមភាពយេនឌ័រលើសកលលោក និងអះអាងពីតួនាទីសំខាន់របស់ UN Women ក្នុងការអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ការអនុវត្តផែនការយុទ្ធសាស្រ្តទាមទារឱ្យមានវិធីសាស្រ្តអភិក្រមដែលយកការអភិវឌ្ឍជាមូលដ្ឋាន ដោយគោរពសិទ្ធិស្វ័យសម្រេចរបស់ជាតិ និងសមស្របជាមួយនឹងអាទិភាព សមត្ថភាព បរិបទវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ប្រទេសនីមួយៗ ក៏ដូចជាមានភាពស៊ីសង្វាក់គ្នានឹងកិច្ចខិតខំប្រឹងប្រែងកំណែទម្រង់របស់អង្គការសហប្រជាជាតិ។

leftcenterrightdel
សម័យប្រជុំជាប្រចាំលើកទី ២ នៃក្រុមប្រឹក្សាប្រតិបត្តិ UN Women (រូបថត៖ vnanet.vn)

លោក Do Hung Viet ឯកអគ្គរដ្ឋទូត ក៏បានសង្កត់ធ្ងន់លើអាទិភាពនៃការបង្រួញគម្លាតឌីជីថល និងជំរុញតួនាទីជាអ្នកដឹកនាំរបស់ស្ត្រីក្នុងសេដ្ឋកិច្ចឌីជីថល និងអភិបាលកិច្ច AI ហើយបានបញ្ជាក់ពីការសន្យាសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ UN Women ប្រទេសសមាជិក និងដៃគូនានា ដើម្បីធានាថាគ្មានស្ត្រី ឬកុមារីណាម្នាក់ត្រូវបានទុកចោលនៅពីក្រោយឡើយ៕

តាម vovworld.vn