កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី ១៩ ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន (AMMTC) បានបើកជាផ្លូវការនៅទីក្រុង Melaka ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ៩ ខែកញ្ញា ដោយមានការចូលរួមពីលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងលោក Kao Kim Hourn អគ្គលេខាធិការអាស៊ាន និងប្រតិភូប្រមាណ ៣០០ នាក់ រួមទាំងរដ្ឋមន្ត្រី និងមន្ត្រីសន្តិសុខជាន់ខ្ពស់ក្នុងតំបន់ផងដែរ។

គណៈប្រតិភូវៀតណាមដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Luong Tam Quang សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាល។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Luong Tam Quang ថតរូប​ជុំជា​មួយ​លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងប្រតិភូទាំង​ឡាយ​អញ្ជើញចូល​រួម​កិច្ចប្រជុំ (រូបថត៖ vnanet.vn)

ព្រឹត្តិការណ៍នេះបានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសសមាជិកអាស៊ានក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាប្រឈមសន្តិសុខរួម ហើយត្រូវបានគេមើលឃើញថាជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅពេលដែលផែនការសកម្មភាពអាស៊ានស្តីពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនឆ្នាំ ២០១៦-២០២៥ នឹងផុតកំណត់នៅចុងឆ្នាំនេះ។

ប្រការនេះត្រួសត្រាយផ្លូវសម្រាប់ការអនុម័តផែនការសកម្មភាពប្រកបដោយមហិច្ឆតាថ្មីសម្រាប់ឆ្នាំ ២០២៥-២០៣៥ ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមរបស់តំបន់ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម។

នៅក្នុងសុន្ទរកថាបើក លោក Anwar Ibrahim នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ភាពពិសេសរបស់អាស៊ាន គឺស្ថិតនៅក្នុងការជឿទុកចិត្តយ៉ាងជ្រាលជ្រៅរវាងមេដឹកនាំ និងទីភ្នាក់ងារចារកម្មដែលជាកត្តាសំខាន់ក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ លោកបានបញ្ជាក់ថា កត្តានេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យរបស់អាស៊ាន ដែលកម្រមានណាស់នៅក្នុងតំបន់ផ្សេងទៀតនៃពិភពលោក។

លើសពីនេះ យោងតាមលោក Anwar Ibrahim នាយករដ្ឋមន្ត្រី បណ្តាប្រទេសអាស៊ានអាចពង្រឹងទំនាក់ទំនងដែលមានស្រាប់តាមរយៈការជឿទុកចិត្ត និងការចែករំលែកព័ត៌មាន៕

បកប្រែដោយ Duy Hoan