ប្រព័ន្ធផ្សព្វផ្សាយអាស៊ីខិតខំអភិវឌ្ឍប្រកបដោយចីរភាពនិងមានទំនួលខុសត្រូវ
កប.អនឡាញ - នៅថ្ងៃទី២៣ ខែកក្កដា កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី ២០ បានបិទបញ្ចប់នៅទីក្រុងសៀមរាប ប្រទេសកម្ពុជា ដោយអនុម័តលើសេចក្តីថ្លែងការណ៍រួមអង្គរ ២.០ ស្តីពីការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ។
ថ្លែងសុន្ទរកថាបិទកិច្ចប្រជុំ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានសង្កត់ធ្ងន់ថា ខ្លឹមសារនៃកិច្ចពិភាក្សានៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំឆ្នាំនេះ បានបញ្ជាក់ច្បាស់ថា ព័ត៌មានក្លែងក្លាយមិនត្រឹមតែជាការរំខានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កគ្រោះថ្នាក់ផងដែរ។ ព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយគំរាមកំហែងដល់ការរួបរួមគ្នាក្នុងសង្គម សន្តិភាព ស្ថិរភាព និងដំណើរការប្រជាធិបតេយ្យ។
    |
 |
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ nhandan.vn) |
លោក នេត្រ ភក្ត្រា បន្ថែមថា៖ បច្ចេកវិទ្យាថ្មី ចាប់ពីបញ្ញាសិប្បនិម្មិត (AI) រហូតដល់ blockchain ជាដើមអាចបម្រើអ្នកប្រើប្រាស់បានល្អប្រសើរជាង ប៉ុន្តែឧបករណ៍ទាំងនេះត្រូវបានប្រើប្រាស់ដោយប្រុងប្រយ័ត្ន។
កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី ២០ ក្រោមប្រធានបទ "អបអរសាទរពីរទសវត្សរ៍ល្អប្រសើរ និងលើសពីនេះ" បានប្រព្រឹត្តទៅដោយមានការចូលរួមពីប្រតិភូជាង ៧០០ នាក់មកពី ៥០ ប្រទេស និងតំបន់ដែនដី។ នេះជាឱកាសសម្រាប់ថ្នាក់ដឹកនាំស្ថានីយ៍វិទ្យុ និងទូរទស្សន៍អន្ដរជាតិជួបជុំគ្នា ពិភាក្សាដើម្បីលើកកំពស់គុណភាពប្រព័ន្ធផ្សព្វផ្សាយ ចាប់យកនិន្នាការមុននឹងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃបដិវត្តន៍បច្ចេកវិទ្យានៅយុគសម័យថ្មី៕
បកប្រែដោយ Pham Diep