ADB ព្យាករណ៍ថា GDP របស់វៀតណាមនឹងសម្រេចបាន ៦.៣% នៅឆ្នាំនេះ
កប.អនឡាញ - ទស្សនវិស័យសេដ្ឋកិច្ចនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់អាចបន្តរងផលប៉ះពាល់ដោយភាពតានតឹងពាណិជ្ជកម្មកើនឡើង និងពន្ធគយរបស់សហរដ្ឋអាមេរិក។
កំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមត្រូវបានព្យាករណ៍ថានឹងឈានដល់ប្រហែល ៦.៣% នៅឆ្នាំនេះ និង ៦% នៅឆ្នាំ ២០២៦។ ព័ត៌មាននេះត្រូវបានផ្តល់ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅក្នុងរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ខែកក្កដា ឆ្នាំ ២០២៥ ដែលចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
យោងតាមទិន្នន័យរបស់ ADB កំណើនសេដ្ឋកិច្ចរបស់វៀតណាមបានថយចុះ ០.៣% និង ០.៥% បើធៀបទៅនឹងការព្យាករណ៍របស់ធនាគារកាលពី ៣ ខែមុន ដោយសារផលប៉ះពាល់នៃគោលនយោបាយពន្ធរបស់សហរដ្ឋអាមេរិក។ ADB ក៏បានព្យាករណ៍ថា អតិផរណារបស់ប្រទេសវៀតណាមត្រូវបានគេរំពឹងថានឹងធ្លាក់ចុះមកត្រឹម ៣.៩% នៅឆ្នាំនេះ និង ៣.៨% នៅឆ្នាំ ២០២៦។
បន្ថែមពីលើការកែសម្រួលការព្យាករណ៍កំណើនរបស់ប្រទេសវៀតណាម ADB ក៏បានទម្លាក់ការព្យាករណ៍កំណើនរួមរបស់ខ្លួនសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកមកត្រឹម ៤.៧% ធ្លាក់ចុះ ០.២% ពីការព្យាករណ៍ពីមុន។ ទស្សនវិស័យសេដ្ឋកិច្ចសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់អាចបន្តរងផលប៉ះពាល់ដោយការកើនឡើងភាពតានតឹងពាណិជ្ជកម្ម និងពន្ធរបស់សហរដ្ឋអាមេរិក ការខកខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងទីផ្សារអចលនទ្រព្យចិនដែលខ្សោយជាងការរំពឹងទុក។
បកប្រែដោយ Duy Hoan