ថ្លែងសុន្ទរកថាបើកការតាំងពិព័រណ៍នេះ លោក Kao Kim Hourn អគ្គលេខាធិការអាស៊ាន បានសង្កត់ធ្ងន់ថា IAI បានក្លាយជាយន្តការសំខាន់ក្នុងការបង្រួមគម្លាតអភិវឌ្ឍន៍ក្នុងចំណោមប្រទេសជាសមាជិក គាំទ្រប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម អនុវត្តការសន្យារួម និងចូលរួមយ៉ាងសកម្មក្នុងដំណើរការសមាហរណកម្មអាស៊ាន និងកសាងសហគមន៍។

leftcenterrightdel
លោកស្រី Ton Thi Ngoc Huong ឯកអគ្គរដ្ឋទូត និងលោក Kao Kim Hourn អគ្គលេខាធិការអាស៊ាននៅពិព័រណ៍​ (រូបថត៖ vnanet.vn)

លោកស្រី Ton Thi Ngoc Huong ឯកអគ្គរដ្ឋទូត បានអះអាងថា ខួបលើកទី ២៥ នៃ IAI គឺជាឱកាសដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការ បង្រួមគម្លាតអភិវឌ្ឍន៍ និងកសាងសហគមន៍អាស៊ានមួយដ៏ស្អិតរមួត និងខ្លួនទីពឹងខ្លួនសម្រាប់ប្រទេសសមាជិកទាំងអស់។

នៅកិច្ចសន្ទានានេះ  ប្រតិភូទាំងឡាយបានផ្តោតលើការពិភាក្សាអំពីទស្សនៈរបស់អាស៊ានចំពោះ IAI ក្រោយឆ្នាំ ២០២៥។ ប្រតិភូទាំងឡាយបានសង្កត់​ធ្ងន់លើសារៈសំខាន់នៃការភ្ជាប់ IAI ជាមួយនឹងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥។ វិស័យអាទិភាពដែលបាន បណ្តាប្រទេសអាស៊ានផ្ដល់អាទិភាពដូចជា ការធ្វើបរិវត្ដកម្មឌីជីថល ការលើកកម្ពស់សមត្ថភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗ ជំរុញកិច្ចសហប្រតិបត្តិការអនុតំបន់ យន្តការហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងការលើកកម្ពស់ភាពធន់នឹងអាកាសធាតុ។

leftcenterrightdel
ប្រតិភូចូលរួមកិច្ចសន្ទនា និងពិព័រណ៍រូបថត ក្រោមប្រធានបទ "២៥ ឆ្នាំនៃសមាហរណកម្ម" (រូបថត៖ vnanet.vn)

កិច្ចសន្ទនានេះក៏ជាវេទិកាសម្រាប់ដៃគូនានារបស់អាស៊ានចែករំលែកអាទិភាព និងសមត្ថភាពគាំទ្រ IAI នាពេលខាងមុខ។ ប្រតិភូទាំងឡាយបានសង្កត់ធ្ងន់លើតម្រូវការតភ្ជាប់គំនិតផ្តួចផ្តើម និងគម្រោង IAI ជាមួយនឹងអាទិភាពអភិវឌ្ឍន៍របស់អាស៊ាន និងត្រៀមខ្លួមរួមដំណើរជាមួយវិស័យថ្មី  ដូចជាសេដ្ឋកិច្ចឌីជីថល កំណើនបៃតងនិងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ៕

បកប្រែដោយ Pham Diep