នាថ្ងៃទី ១០ ខែសីហា មន្ទីរទេសចរណ៍ខេត្ត Ninh Binh បានឲ្យដឹងថា វត្ត Bai Dinh គឺជាគោលដៅតែមួយគត់ក្នុងបញ្ជីឈ្មោះដែលត្រូវបានទទួលស្គាល់មាន “សញ្ញាធីកបៃតង” លើ TripAdvisor។ ប្រការនេះមិនត្រឹមតែបង្ហាញពីកិត្យានុភាពលើសលុបនៃវត្តនេះ ក្នុងក្រសែភ្នែករបស់មិត្តភក្តិអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងក៏បញ្ជាក់ពីភាពគួរឲ្យទុកចិត្ត នៅពេលដែលភ្ញៀវទេសចរបរទេសស្វែងរកព័ត៌មានទៀតផង។

leftcenterrightdel
វត្ត Bai Dinh គឺជាគោលដៅតែមួយគត់ក្នុងបញ្ជីឈ្មោះដែលត្រូវបានទទួលស្គាល់មាន “សញ្ញាធីកបៃតង” លើ TripAdvisor

វត្ត Bai Dinh ស្ថិតនៅក្នុងបណ្ដុំរមណីយដ្ឋាន Trang An ដែលជាបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោក។ វត្តនេះបានបង្កើតកំណត់ត្រាអាស៊ី និងវៀតណាមជាច្រើនដូចជា៖ វត្តមានព្រះពុទ្ធបដិមាស្រោបមាសធំបំផុតនៅអាស៊ី ចេតិយសារីរិកធាតុ ព្រះពុទ្ធដ៏ខ្ពស់បំផុតនៅអាស៊ី រូបសំណាកព្រះពុទ្ធ Maitreya ធ្វើពីសំរិទ្ធ ធំបំផុតនៅអាស៊ី អាគ្នេយ៍ ជាដើម។ ជារៀងរាល់ឆ្នាំ វត្តទទួលភ្ញៀវទេសចររាប់លាននាក់ ដែលច្រើនបំផុតក្នុងរដូវបុណ្យនិទាឃរដូវ៕

បកប្រែដោយ Thanh Cong