ការប្រកួតឆ្នាំនេះប្រព្រឹត្តទៅពីខែមិថុនាដល់ខែសីហា ទាំងតាមអ៊ីនធឺណិត និងដោយផ្ទាល់។ ការប្រកួតមានខ្លឹមសារពីរ៖ "ការអភិវឌ្ឍគំរូ AI ដើម្បីព្យាករណ៍ពីតម្រូវការធ្វើឲ្យត្រជាក់សម្រាប់អគារជាច្រើន" និង "វិធីសាស្រ្តច្នៃប្រឌិតក្នុងឧស្សាហកម្មសំណង់ និងបច្ចេកទេស"។

leftcenterrightdel
គណៈកម្មាធិការរៀបចំពិធីប្រគល់រង្វាន់ដល់តក្រុមវិស្វករវៀតណាម (រូបថត៖ vnanet.vn)

នេះនឹងក្លាយជាមូលដ្ឋានសម្រាប់អ្នកស្រាវជ្រាវ និស្សិត អ្នកជំនាញ AI ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម និងអ្នកជំនាញ ផ្លាស់ប្តូរគំនិត និងណែនាំពីបច្ចេកវិទ្យា AI ទំនើបដែលអាចជំរុញការអភិវឌ្ឍនៃឧស្សាហកម្មសំណង់ និងបច្ចេកទេស។ ក្រុមវិស្វករ ៣ នាក់វៀតណាមដែលទទួលរង្វាន់រួមមាន លោក Nguyen Hoang Vu ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម AIZ វិស្វករ Luong Duc Long នៃក្រុមហ៊ុន Viettel Group និងវិស្វករ Dang Quang Minh នៃក្រុមហ៊ុន VCCorp៕

បកប្រែដោយ Thanh Cong