លោក Tran Thanh Man ប្រធានរដ្ឋសភាបានមានប្រសាសន៍ថា តំបន់ដីសណ្ដទន្លេ Cuu Long គឺជាតំបន់ដែលគេស្គាល់ថាជា “ជង្រុកស្រូវ” របស់វៀតណាម រួមចំណែកដល់ទិន្នផលស្រូវប្រមាណ ៥០% ការនាំចេញអង្ករ ៩៥% ទិន្នផលវារីវប្បកម្ម ៦៥% និងទិន្នផលផ្លែឈើ ៧០% នៃប្រទេសទាំងមូល។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម មានប្រសាសន៍នៅក្នុងសន្និសីទ

លោកប្រធានរដ្ឋសភាបានចាត់ទុកថា វៀតណាម និងជប៉ុនត្រូវបង្កើនការផ្ទេរបច្ចេកវិទ្យា និងបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងសង្ឃឹមថា សហគ្រាសជប៉ុនមិនត្រឹមតែវិនិយោគផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងចែករំលែកបទពិសោធន៍ និងផ្ទេរបច្ចេកវិទ្យាទំនើប ជាពិសេសក្នុងវិស័យដូចជា បរិវត្តកម្មបៃតង សេដ្ឋកិច្ចវិលជុំ និងអភិបាលកិច្ចសាជីវកម្ម។

leftcenterrightdel
ប្រតិភូថតរូបទុកជាអនុស្សាវរីយ៍

នៅក្នុងសន្និសីទ តំណាងថ្នាក់ដឹកនាំខេត្ត ក្រុងនៅតំបន់ដីសណ្ដទន្លេ Cuu Long និងសហគ្រាស និងអ្នកវិនិយោគមកពីប្រទេសទាំងពីរបានពិភាក្សាអំពីសក្តានុពលនៃមូលដ្ឋាននានា ព្រមទាំងលើកឡើងដំណោះស្រាយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលខាងមុខ៕

បកប្រែដោយ Huyen Trang