កសាងបណ្តាញសហប្រតិបត្តិការដ៏រឹងមាំរវាងសមាជិកសភាវ័យក្មេងអាស៊ាន
កប.អនឡាញ - នាព្រឹកថ្ងៃទី ២៥ ខែសីហា នៅវិមានរដ្ឋសភា បានប្រព្រឹត្តទៅកម្មវិធី “AIPA Roadshow នៅវៀតណាម” ដែលរៀបចំឡើងដោយគណៈកម្មាធិការការពារជាតិ សន្តិសុខ និងកិច្ចការបរទេស គណៈកម្មាធិការអចិន្ត្រៃយ៍នៃក្រុមសមាជិកសភាវ័យក្មេងវៀតណាម អាណត្តិទី១៥ និងលេខាធិការដ្ឋានក្រុមប្រឹក្សាអន្តរសភាអាស៊ាន (AIPA)។
អញ្ជើញចូលរួមកម្មវិធីមាន៖ លោក Nguyen Anh Tuan សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុប្រធានគណៈកម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម ប្រធានក្រុមសមាជិកសភាវ័យក្មេង នៃរដ្ឋសភាវៀតណាម និងលោកស្រី Siti Rozaimeriyanty Dato Haji Abdul Rahman អគ្គលេខាធិការ AIPA។
    |
 |
ប្រតិភូចូលរួមកម្មវិធី AIPA Roadshow នៅវៀតណាម |
នេះជាលើកដំបូងហើយដែលកម្មវិធី AIPA Roadshow ត្រូវបានរៀបចំឡើងនៅប្រទេសវៀតណាម។ តាមរយៈការសន្ទនា ការជួបប្រាស្រ័យ និងការចែករំលែក ជាមួយយុវជន កម្មវិធី AIPA Roadshow រួមចំណែកផ្សព្វផ្សាយសារអំពីតួនាទីរបស់ AIPA ក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់តាមរយៈការទូតសភា។ ទន្ទឹមនឹងនោះ លើកកម្ពស់ការយល់ដឹងអំពីសកម្មភាពរបស់សមាជិកសភាវ័យក្មេងរបស់ AIPA ជំរុញការតភ្ជាប់រវាងយុវជននៃបណ្តាប្រទេសក្នុងតំបន់។
ការរៀបចំកម្មវិធី AIPA Roadshow មានគោលបំណងបង្ហាញពីការចូលរួមយ៉ាងសកម្ម ម្ចាស់ការ និងប្រកបដោយការទទួលខុសត្រូវរបស់រដ្ឋសភាវៀតណាមនិយាយរួម និងសមាជិករដ្ឋសភាវ័យក្មេងនិយាយដោយឡែក ក្នុងការជំរុញការចូលរួមរបស់យុវជនសម្រាប់គំនិតផ្តួចផ្តើម និងការយកចិត្តទុកដាក់រួមរបស់អាស៊ាន រួមចំណែកលើកកម្ពស់ការយល់ដឹងរបស់យុវជនវៀតណាមចំពោះសកម្មភាពរបស់ AIPA និងតួនាទីរបស់សមាជិកសភាវ័យក្មេង AIPA ក្នុងកិច្ចការទូតសភា៕
បកប្រែដោយ Thanh Cong