ក្នុងពិធីបើក លោក Mai Van Chinh បានឲ្យដឹងថា បន្ទាប់ពីត្រូវបានរៀបចំ ២១ លើកហើយនោះ CAEXPO និង CABIS បានរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ហើយក្លាយទៅជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងអាស៊ាន។ លោកសង្កត់ធ្ងន់លើមោទនភាពរបស់វៀតណាមក្នុងការរួមចំណែកដល់ជោគជ័យរួមនៃការរៀបចំ CAEXPO និង CABIS ទាំង ២១ លើក​ កន្លងមក។

leftcenterrightdel
លោក Mai Van Chinh ឧបនាយករដ្ឋមន្ត្រី ថ្លែងមតិក្នុងពិធីបើក (រូបថត៖ baochinhphu.vn)

នៅក្នុងពិព័រណ៍លើកនេះ វៀតណាមបន្តមានស្តង់ជិត ២០០ របស់ធុរកិច្ចយ៉ាងច្រើនកុះករដែលតាំងបង្ហាញផលិតផលដ៏សម្បូរបែប មានគុណភាពខ្ពស់ ក្នុងវិស័យដែលវៀតណាមមានប្រៀបខ្លាំង និងមានលក្ខណៈបំពេញបន្ថែមសម្រាប់ទីផ្សារចិន ក៏ដូចជាបណ្តាប្រទេសអាស៊ាន ដូចជាផលិតផលកសិកម្ម អាហារកែច្នៃ គ្រឿងសង្ហារឹម និងទំនិញសិប្បកម្ម។ល៕

* នាថ្ងៃដដែល លោក Mai Van Chinh ឧបនាយករដ្ឋមន្ត្រី បានចូលរួមកិច្ចសន្ទនាតុមូលរវាងរដ្ឋាភិបាលវៀតណាម និងនាយកប្រតិបត្តិនៃបណ្ដាធុរកិច្ចចិនក្នុងក្របខ័ណ្ឌនៃពិព័រណ៍ CAEXPO និងកិច្ចប្រជុំ CABIS លើកទី២២៕

បកប្រែដោយ Thuy Anh