ក្រៅពី AMMS 8 ស៊េរីកិច្ចប្រជុំក៏រួមបញ្ចូលនូវកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានស្តីពីកីឡាលើកទី ១៦ (SOMS 16) កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន+ ជប៉ុនលើកទី ៥ និងអាស៊ាន+ ចិនលើកទី ២។

leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទកាសែត

ក្រោមប្រធានបទ "ទិសដៅកីឡា - រួមចំណែកដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព" កិច្ចប្រជុំឆ្នាំនេះ គឺជាវេទិកាដ៏សំខាន់សម្រាប់បណ្តាប្រទេសអាស៊ាន ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រអភិវឌ្ឍកីឡាក្នុងដំណាក់កាលថ្មី។ ខ្លឹមសារសំខាន់ៗរួមមាន៖ អភិវឌ្ឍកីឡាអាជីពដែលជាប់ទាក់ទងនឹងវិទ្យាសាស្ត្រ និងសេដ្ឋកិច្ចកីឡា ការអភិរក្សកីឡាប្រពៃណី ការលើកកំពស់កីឡាសាលា ការបង្កើនកីឡាសម្រាប់ជនពិការ ស្ត្រី កុមារ និងការជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងកីឡា។ល។

កិច្ចប្រជុំឆ្នាំនេះនឹងស្វាគមន៍ប្រតិភូប្រហែល ២០០ នាក់ រួមទាំងមេដឹកនាំកីឡាមកពីបណ្តាប្រទេសអាស៊ាន ទីម័រឡេស្តេ និងតំណាងដៃគូអន្តរជាតិ។ គេរំពឹងថា កិច្ចប្រជុំនឹងអនុម័តលើសេចក្តីថ្លែងការណ៍រួម និងឯកសារសំខាន់ៗផ្សេងទៀត ការវាយតំលៃលទ្ធផលនៃផែនការសកម្មភាពកីឡាអាស៊ានដំណាក់កាល ២០២១-២០២៥ និងការកំណត់ទិសដៅ ផែនការសកម្មភាពកីឡាអាស៊ានសម្រាប់ដំណាក់កាលបន្ទាប់; បង្កើតផែនការសម្រាប់កិច្ចសហប្រតិបត្តិការកីឡាអាស៊ានជាមួយជប៉ុន ចិន និងដៃគូផ្សេងទៀត៕

បកប្រែដោយ Thanh Cong