ការឆ្លើយតបរបស់ទីក្រុងម៉ូស្គូបានកើតឡើងបន្ទាប់ពីរដ្ឋាភិបាលបណ្តាប្រទេស EU បានឯកភាពរឹតបន្តឹងការធ្វើដំណើរសម្រាប់អ្នកការទូតរុស្ស៊ី ក្នុងបរិបទនៃការព្រួយបារម្ភកាន់តែខ្លាំងឡើងពីសកម្មភាពចារកម្មនិងបំផ្លិចបំផ្លាញដែលឧបត្ថម្ភដោយរុស្ស៊ី។

leftcenterrightdel
លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង (រូបថត៖ vnanet.vn)

នៅក្នុងផែនការថ្មី អ្នកការទូតរុស្ស៊ីដែលត្រូវបានបញ្ចូនទៅកាន់ប្រទេសសមាជិកសហភាពអឺរ៉ុប នឹងត្រូវការជូនដំណឹងដល់អាជ្ញាធរនៃប្រទេសផ្សេងទៀត មុនពេលផ្លាស់ទីហួសព្រំដែនប្រទេសសាមី។ បទបញ្ញត្តិនេះ បានអនុញ្ញាតឲ្យប្រទេសសមាជិក មានសិទ្ធិបដិសេធ មិនឲ្យពួកគេចូលព្រំដែនរបស់ខ្លួន។ វិធានការដែលផ្តួចផ្តើមដោយសាធារណរដ្ឋឆែក គឺជាផ្នែកមួយនៃកញ្ចប់ទណ្ឌកម្មថ្មីរបស់ទីក្រុងព្រុចសែល ដើម្បីឆ្លើយតបនឹងប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន៕

តាម vovworld.vn