ក្នុងពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសលោក Abbas Araghchi បាននិយាយថា អ៊ីរ៉ង់តែងតែជាសមាជិកទទួលខុសត្រូវនៃសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ (NPT) ដោយចោទប្រកាន់សហរដ្ឋអាមេរិក និងក្រុម E៣ រួមទាំងចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ពីបទរំលោភលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដោយសង្កត់ធ្ងន់ថា យន្តការស្តារឡើងវិញដែលបង្កឡើងប្រឆាំងនឹងអ៊ីរ៉ង់គឺខុសច្បាប់។ កាលពីម្សិលមិញ (ថ្ងៃទី ២៧ ខែកញ្ញា) អ៊ីរ៉ង់ក៏បានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ សម្រាប់ការពិគ្រោះយោបល់ផងដែរ។
ការដាក់ទណ្ឌកម្មឡើងវិញលើប្រទេសអ៊ីរ៉ង់ រួមមានការហាមប្រាមអាវុធ ការហាមប្រាមលើការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងការកែច្នៃឡើងវិញ ការហាមឃាត់សកម្មភាពទាក់ទងនឹងមីស៊ីលផ្លោង និងមីស៊ីលដែលមានសមត្ថភាពចែកចាយអាវុធនុយក្លេអ៊ែរ ក៏ដូចជាការបង្កកទ្រព្យសម្បត្តិ សកល និងការហាមឃាត់ការធ្វើដំណើរលើបុគ្គល និងអង្គភាពរបស់អ៊ីរ៉ង់៕
តាម vovworld.vn
Type the code from the image