សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងដោយអ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោកឧត្តមសេនីយ៍ Effie Defrin កាលពីថ្ងៃទី ២៥ ខែកញ្ញា ក្នុងបរិបទដែលក្រុមនាវាមនុស្សធម៌អន្តរជាតិ Global Sumud Flotilla (GSF) ដែលចាកចេញពីទីក្រុងបាសេឡូណា (អេស្ប៉ាញ) រួមមាន នាវារាប់សិបគ្រឿង និងសកម្មជនរាប់រយនាក់មកពី ប្រទេសចំនួន ៤៤ កំពុងធ្វើដំណើរទៅកាន់តំបន់ ហ្គាហ្សា ដើម្បីនាំជំនួយសង្គ្រោះមនុស្សធម៌ចែកជូនដល់ប្រជាជននៅតំបន់នេះ។ លោក Effie Defrin បានបញ្ជាក់ថា អ៊ីស្រាអែលមានភស្តុតាងដែលបញ្ជាក់ថា សកម្មភាពនៃ ក្រុមនាវាចរនេះត្រូវបានគ្រោងទុក និងផ្តល់ហិរញ្ញប្បទានដោយចលនាហាម៉ាស។
មុននោះ នៅថ្ងៃទី ២៤ ខែកញ្ញា ក្រុមនាវា GSF បានចេញសេចក្តីប្រកាសព័ត៌ មាន ដោយចោទប្រកាន់រដ្ឋាភិបាលអ៊ីស្រាអែល និងកងកម្លាំងការពារអ៊ីស្រាអែល (IDF) ពីការ "បង្កើនភាពតានតឹងគ្រោះថ្នាក់ដ៏គួរឱ្យព្រួយបារម្ភ” សំដៅទៅលើក្រុមនាវានេះ។ សេចក្តីប្រកាសបាននិយាយថា នៅយប់ថ្ងៃទី ២៣ ខែកញ្ញា យន្តហោះដ្រូន ចំនួន ១៥ គ្រឿងបានហោះហើរក្នុងរយៈកម្ពស់ទាបពីលើនាវាទាំងនេះជាបន្តបន្ទាប់ ហើយបានទម្លាក់វត្ថុមិនស្គាល់អត្តសញ្ញាណ មកលើនាវាចំនួន ១០ គ្រឿង។ ប្រទេសជាច្រើនបានថ្កោលទោសយ៉ាងខ្លាំងចំពោះការរារាំងក្រុមនាវាដឹកជំនួយអន្តរជាតិ។ ភាគីនានាក៏បានអំពាវនាវឱ្យអ៊ីស្រាអែល មិនបង្កគ្រោះថ្នាក់ដល់សកម្មជន នៃក្រុមនាវា បន្ធូរបន្ថយភាពតានតឹងនិងលុបចោលការបិទខ្ទប់លើជំនួយមនុស្សធម៌ ទៅកាន់តំបន់ហ្គាហ្សា៕
តាម vovworld.vn
Type the code from the image