IDF បានបញ្ជាក់ថា នៅតែបង្កើតច្រករបៀងសុវត្ថិភាពសម្រាប់ជនប៉ាឡេស្ទីនដើម្បីចាកចេញពីតំបន់ទីក្រុងធំបំផុតនៅតំបន់ហ្គាហ្សា ហើយផ្លាស់ទីទៅតំបន់មនុស្សធម៌ដែលបានកំណត់នៅភាគខាងត្បូងតំបន់នេះ។

leftcenterrightdel
តង់របស់ជនភៀសខ្លួនប៉ាឡេស្ទីននៅទីក្រុង ហ្គាហ្សា កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៥ (រូបថត៖ REUTERS/Mahmoud Issa)

ទោះជាយ៉ាងណាក៏ដោយ ប្រភពព័ត៌មានក្នុងតំបន់មួយចំនួនបានដកស្រង់សម្តីរបស់មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់ម្នាក់ ដែលបានឲ្យដឹងថា ប្រជាជនភាគច្រើននៅទីក្រុងហ្គាហ្សា នៅតែបដិសេធមិនជម្លៀសចេញពីទីក្រុងនេះ ក្រោមការបញ្ជារបស់កងទ័ពអ៊ីស្រាអែល។ ប្រភពព័ត៌មាននេះក៏បានព្រមានថា ការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុងហ្គាហ្សា នឹងបង្កផលវិបាកផ្នែកមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ដោយជនស៊ីវិលរាប់ពាន់នាក់អាចស្លាប់ និងរងរបួស។

ប្រទេសអារ៉ាប់ និងឥស្លាមចំនួន៧ រួមមានកាតា អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម អេហ្ស៊ីប ហ្ស៊កដានី តួកគី ឥណ្ឌូនេស៊ី និងប៉ាគីស្ថាន កាលពីថ្ងៃទី ២៤ ខែកញ្ញា បានចេញសេចក្តីថ្លែងការណ៍រួមមួយទាមទារឱ្យបញ្ឈប់សង្រ្គាមនៅតំបន់ហ្គាហ្សាជាបន្ទាន់។ សេចក្តីថ្លែងការណ៍នេះត្រូវបាននាំចេញមួយថ្ងៃបន្ទាប់ពីមេដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃប្រទេសអារ៉ាប់និងឥស្លាមចំនួន៧ បានជួបជាមួយលោក Donald Trump ប្រធានាធិបតីអាមេរិក នៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។ នៅក្នុងកិច្ចប្រជុំនេះ មេដឹកនាំអារ៉ាប់ និងឥស្លាមបានដាស់តឿនប្រធានាធិបតីអាមេរិកឲ្យធ្វើអន្តរាគមន៍ដើម្បីបញ្ឈប់សង្រ្គាមនៅតំបន់ហ្គាហ្សា បញ្ឈប់ការជម្លៀសជនប៉ាឡេស្ទីន និងនាំយកជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា៕

តាម vovworld.vn