ថ្លែងមតិក្នុងជំនួបនេះ លោក Li Qiang បានអះអាងថា ការរក្សាទំនាក់ទំនងចិន - អាមេរិកប្រកបដោយស្ថិរភាព និងអភិវឌ្ឍដោយចីរភាព គឺសមស្របតាមផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ និងការរំពឹងទុករបស់សហគមន៍អន្តរជាតិ។ ភាគីចិនមានឆន្ទៈ រួមជាមួយភាគីអាមេរិក គោរពគ្នាទៅវិញទៅមក រួមរស់ប្រកបដោយសន្តិភាព ហើយសង្ឃឹមថាភាគីអាមេរិកនឹងសហការយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីរួមគ្នាជំរុញទំនាក់ទំនងរវាងទ្វេភាគីឱ្យអភិវឌ្ឍតាមគន្លងត្រឹមត្រូវ ដែលនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ និងពិភពលោក។ លោក Li Qiang នាយករដ្ឋមន្ត្រីចិន បានសង្កត់ធ្ងន់ថា ចិន និងអាមេរិកគួរតែជាដៃគូសម្រាប់ការអភិវឌ្ឍរបស់គ្នាទៅវិញទៅមក ការប្រព្រឹត្តដោយស្មោះស្ម័គ្រ និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីសម្រេចបាននូវជ័យជំនះរួម។
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាអាមេរិកត្រូវបានចាត់ទុកជាជំហានមួយដើម្បីស្តារឡើងវិញនូវការផ្លាស់ប្តូរសភារវាងប្រទេសទាំងពីរ បន្ទាប់ពីបានផ្អាកអស់រយៈពេលជាយូរ ដោយសារតែនេះគឺជាគណៈប្រតិភូសភាអាមេរិកដំបូងគេដែលមកបំពេញទស្សនកិច្ចនៅប្រទេសចិនចាប់ពីឆ្នាំ ២០១៩មក៕
តាម vovworld.vn
Type the code from the image