សហគមន៍អន្តរជាតិត្រូវធ្វើជម្រើសត្រឹមត្រូវចំនួន ៥

រាយការណ៍អំពីស្ថានភាពពិភពលោក និងសកម្មភាពរបស់អង្គការសហប្រជាជាតិ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយថា ពិភពលោកកំពុងឆ្ពោះទៅរកពិភពលោកពហុប៉ូល ហើយត្រូវការប្រព័ន្ធពហុភាគីមួយប្រកបដោយប្រសិទ្ធភាពដើម្បីជៀសវាងបានការដើរតាមគន្លងមេរៀនដែលនាំឱ្យកើតមានឡើងសង្គ្រាមលោកលើកទី១។ លោក Antonio Guterres បានសង្កត់ធ្ងន់ថា ក្នុងបរិបទបច្ចុប្បន្ន សហគមន៍អន្តរជាតិចាំបាច់ត្រូវធ្វើការជ្រើសរើសត្រឹមត្រូវចំនួនប្រាំ។ ទី១ សន្តិភាពត្រូវផ្អែកលើច្បាប់អន្តរជាតិ។ ទីពីរ ការធានាសិទ្ធិមនុស្ស និងសេចក្តីថ្លៃថ្នូរដោយការអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិស្តីពីសិទ្ធិមនុស្ស រួមទាំងតាមរយៈការបង្កើនការកៀរគរធនធាន និងការកែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ដើម្បីបន្តអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ទីបី ការលើកកម្ពស់យុត្តិធម៌អាកាសធាតុ និងសកម្មភាពអាកាសធាតុ តាមរយៈការផ្លាស់ប្តូរថាមពលប្រកបដោយនិរន្តរភាព និងសមធម៌ ការធានាធនធានសម្រាប់អាកាសធាតុបៃតង តាមរយៈយន្តការ និងគោលនយោបាយហិរញ្ញវត្ថុ។ ទី៤ ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិមិត្ត ដើម្បីបម្រើដល់ការអភិវឌ្ឍពិភពលោក និងមនុស្សជាតិ។ ទី៥ គឺត្រូវតែកសាងអង្គការសហប្រជាជាតិមួយប្រកបដោយបរិយាប័ន្ន មានតម្លាភាពក្នុងសតវត្សរ៍ទី២១។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋ ជួបជុំជាមួយលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ

វៀតណាមជាដៃគូដ៏អស្ចារ្យរបស់អង្គការសហប្រជាជាតិ

នៅវេលាថ្ងៃត្រង់ ថ្ងៃទី ២២ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅទីស្នាក់ការអង្គការសហប្រជាជាតិ លោក Luong Cuong ប្រធានរដ្ឋបានជួបជុំជាមួយលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។

លោក António Guterres បានចែករំលែកការវាយតម្លៃរបស់ខ្លួនអំពីស្ថានភាព និងបញ្ហាប្រឈមជាច្រើនដែលប្រឈមមុខនឹងអង្គការសហប្រជាជាតិ និងពិភពលោក។ លោកបានបង្ហាញបំណងចង់ឱ្យប្រទេសនានាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តការប្តេជ្ញាចិត្តដែលបានដាក់ចេញ ចែករំលែកនូវតម្រូវការដើម្បីធ្វើកំណែទម្រង់ និងបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ។ លោកអគ្គលេខាធិការបានសង្កត់ធ្ងន់លើសេចក្តីស្រឡាញ់ និងការគាំទ្រពិសេសរបស់ខ្លួនចំពោះវៀតណាម ដោយអះអាងថា វៀតណាមជាដៃគូដ៏ល្អ ចូលរួមយ៉ាងសកម្ម និងរួមចំណែកក្នុងវិស័យអាទិភាពទាំងអស់របស់ អ.ស.ប ជាពិសេសក្នុងការថែរក្សាសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ការផ្លាស់ប្តូរថាមពលសមធម៌។ល។

លោក Luong Cuong ប្រធានរដ្ឋបានអះអាងថា វៀតណាមជឿជាក់ និងគាំទ្រពហុភាគីនិយម និងតួនាទីស្នូលរបស់អង្គការសហប្រជាជាតិក្នុងអភិបាលកិច្ចសកល និងត្រៀមខ្លួនជាស្រេចទទួលស្វាគមន៍ អ.ស.ប ក្នុងការបង្កើតទីស្នាក់ការ និងការិយាល័យនៅវៀតណាម។ លោកបានស្នើឱ្យ អ.ស.ប បង្កើនជំនួយបច្ចេកទេស បណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ កៀរគរធនធានសម្រាប់ប្រទេសកំពុងអភិវឌ្ឍ រួមទាំងវៀតណាម ជាពិសេសក្នុងការទទួលបានហិរញ្ញប្បទានអាកាសធាតុអនុគ្រោះ បច្ចេកវិទ្យាស្អាតជំនាន់ថ្មី និងលើកកំពស់សមត្ថភាពឆ្លើយតប។

ភាគីទាំងពីរបានឯកភាពបន្តធ្វើឱ្យទំនាក់ទំនងវៀតណាម-អង្គការសហប្រជាជាតិ និងអាស៊ាន-អង្គការសហប្រជាជាតិកាន់តែស៊ីជម្រៅនាពេលខាងមុខ លើកកំពស់តួនាទីកណ្តាលរបស់អាស៊ានក្នុងរចនាសម្ព័ន្ធសន្តិសុខ និងអភិវឌ្ឍន៍ក្នុងតំបន់ រួមទាំងការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី អនុលោមតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ក៏ដូចជាការរួមចំណែករួមចំពោះបញ្ហាសកល។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋទទួលជួបនាយករដ្ឋមន្ត្រីអូទ្រីស Christian Stocker

វៀតណាមឲ្យតម្លៃទំនាក់ទំនងជាមួយអូទ្រីស ប៉ារ៉ាហ្គាយ និងតាជីគីស្ថាន

នាថ្ងៃទី ២២ ខែកញ្ញា (ម៉ោងក្នុងតំបន់) លោក Luong Cuong ប្រធានរដ្ឋបានទទួលជួបនាយករដ្ឋមន្ត្រីអូទ្រីស Christian Stocker ។ ក្នុងជំនួបលោកប្រធានរដ្ឋ បានអះអាងថា វៀតណាមជានិច្ចកាលវាយតម្លៃខ្ពស់ និងមានបំណងចង់អភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយអូទ្រីស និងសង្កត់ធ្ងន់ថា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគគឺជាសសរស្តម្ភសំខាន់មួយនៃទំនាក់ទំនងទ្វេភាគី។ លោកប្រធានរដ្ឋបានស្នើឱ្យអូទ្រីសបង្កើនការវិនិយោគនៅវៀតណាមលើវិស័យដែលអូទ្រីសមានចំណុចខ្លាំង ហើយវៀតណាមមានតម្រូវការដូចជា ហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញ ការផ្លាស់ប្តូរបៃតង បានស្នើឱ្យសភាអូទ្រីស អនុម័តឆាប់ៗកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) ព្រមទាំងមានសំឡេងវិជ្ជមានដើម្បីឱ្យគណៈកម្មការអឺរ៉ុបអាចដក "កាតលឿង" ចំពោះគ្រឿងជលផលសមុទ្រវៀតណាម។ លោកអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីដើរតួជាស្ពានជួយដល់ប្រទេសអូទ្រីសក្នុងការចូលទៅកាន់ទីផ្សារសក្តានុពលអាស៊ាន។

លោកនាយករដ្ឋមន្ត្រី Christian Stocker បានឯកភាពថា ភាគីទាំងពីរត្រូវបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ បង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ធុរកិច្ច និងមូលដ្ឋាននៃប្រទេសទាំងពីរក្នុងការតភ្ជាប់ និងសហប្រតិបត្តិការ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការអប់រំ-បណ្តុះបណ្តាល ទេសចរណ៍ ការផ្លាស់ប្តូរប្រជាជន និងវិស័យសក្តានុពលផ្សេងៗទៀត។

* នាថ្ងៃដដែល (ម៉ោងក្នុងតំបន់) លោក Luong Cuong ប្រធានរដ្ឋបានជួបជុំជាមួយប្រធានាធិបតី ប៉ារ៉ាហ្គាយ Santiago Peña Palacios។

លោក Luong Cuong ប្រធានរដ្ឋបានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយប៉ារ៉ាហ្គាយ ដែលជាដៃគូសំខាន់របស់វៀតណាមក្នុងតំបន់អាមេរិកខាងត្បូង។ លោកស្នើឱ្យទាំងវៀតណាម និងប៉ារ៉ាហ្គាយ បង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ និងស្នើឱ្យប៉ារ៉ាហ្គាយគាំទ្រ និងជំរុញការចាប់ផ្តើមដំណើរការចរចានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាម និងទីផ្សាររួម Mercosur ។ល។

ដោយយល់ស្របនឹងមតិ និងការលើកឡើងរបស់លោក Luong Cuong ប្រធានរដ្ឋវៀតណាម លោកប្រធានាធិបតី Santiago Peña Palacios បានអះអាងនូវបំណងចង់រៀនពីបទពិសោធន៍របស់វៀតណាមក្នុងការធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍ ដោយចាត់ទុកវៀតណាមជាស្ពានសំខាន់ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ាន។ ក្នុងស្មារតីនោះ ប៉ារ៉ាហ្គាយត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រដល់ការចាប់ផ្តើមការចរចា FTA វៀតណាម-Mercosur ហើយបង្ហាញបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយវៀតណាម ជាពិសេសក្នុងវិស័យកែច្នៃ កសិកម្ម និងវាយនភណ្ឌ។

* នាថ្ងៃទី ២២ ខែកញ្ញា (ម៉ោងក្នុងតំបន់) លោក Luong Cuong ប្រធានរដ្ឋ បានទទួលជួបប្រធានាធិបតីតាជីគីស្ថាន Emomali Rahmon។

ដោយអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយតាជីគីស្ថាន លោកប្រធានរដ្ឋបានស្នើឱ្យភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា អប់រំ ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជននៃប្រទេសទាំងពីរ។

លោកប្រធានាធិបតី Emomali Rahmon បានសម្តែងការឱ្យតំលៃខ្ពស់ និងមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម។ លោកអះអាងថា វៀតណាមជាដៃគូសំខាន់នៅអាស៊ីអាគ្នេយ៍ ហើយតាជីគីស្ថានមានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ក៏ដូចជាតាមរយៈវៀតណាម ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានាក្នុងតំបន់ និងអាស៊ាន។ លោកក៏បានស្នើឱ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពល និងរឹងមាំដូចជា កសិកម្ម ការតភ្ជាប់ផ្លូវដែក ហេដ្ឋារចនាសម្ព័ន្ធជាដើម។

ទំនាក់ទំនងវៀតណាម - អាមេរិក គឺជាគំរូនៃការផ្សះផ្សា និងសម្រុះសម្រួលគ្នា

នារសៀលថ្ងៃទី ២២ ខែកញ្ញា (ម៉ោងក្នុងតំបន់) លោក Luong Cuong ប្រធានរដ្ឋ បានជួបជាមួយមិត្តភ័ក្តិ ដៃគូយូរឆ្នាំ និងប្រជាជនជឿនលឿននៃសហរដ្ឋអាមេរិក។ មតិរបស់មិត្តភ័ក្តិអាមេរិក បានចែករំលែកពីស្នាដៃដ៏មានអត្ថន័យជាច្រើនបានធ្វើដែលរួមចំណែកក្នុងដំណើរការព្យាបាលផ្សះផ្សាស្នាមរបួស និងជំនះផលវិបាកនៃសង្គ្រាមដែលបង្កឡើងដោយអាមេរិក ចំពោះលើប្រជាជនវៀតណាម ក្នុងនោះរួមទាំងគម្រោងជួយជនរងគ្រោះដោយជាតិគីមីពុលពណ៌ទឹកក្រូច គម្រោងនាំឱ្យប្រជាជននៃប្រទេសទាំងពីរកាន់តែខិតជិតជាមួយគ្នា ដែលបានរួមចំណែកជួយវៀតណាម និងអាមេរិកឆ្ពោះទៅរកការធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរប្រក្រតីឡើងវិញ ...

លោកប្រធានរដ្ឋបានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមតែងតែចងចាំ និងដឹងគុណចំពោះជំនួយ និងការគាំទ្រដ៏មានតម្លៃរបស់មិត្តភ័ក្តិ និងប្រជាជនដែលស្រឡាញ់សន្តិភាពរបស់សហរដ្ឋអាមេរិកសម្រាប់ប្រជាជនវៀតណាម ក្នុងអតីតកាលតស៊ូដើម្បីឯករាជ្យជាតិ និងការបង្រួបបង្រួមជាតិ ព្រមទាំងក្នុងបុព្វហេតុកសាង និងការពារមាតុភូមិនាពេលបច្ចុប្បន្ន។

ដោយមានស្មារតី “ទុកអតីតកាលមួយអន្លើ យកឈ្នះលើភាពខុសគ្នា សម្លឹងឆ្ពោះទៅអនាគត” ក្នុងរយៈពេល ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត លោកប្រធានរដ្ឋ Luong Cuong បានចាត់ទុកថា ទំនាក់ទំនងវៀតណាម-អាមេរិក បានបោះជំហានទៅមុខយ៉ាងត្រចះត្រចង់  ការលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងខែកញ្ញា ឆ្នាំ២០២៣ គឺជាព្រឹត្តិការណ៍សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ធ្វើឱ្យទំនាក់ទំនងវៀតណាម-អាមេរិកក្លាយជាគំរូនៃការផ្សះផ្សា និងសម្រុះសម្រួលគ្នាក្នុងទំនាក់ទំនងអន្តរជាតិ។ លោក Luong Cuong ប្រធានរដ្ឋសង្ឃឹមថា មិត្តភ័ក្តិ និងដៃគូអាមេរិកនឹងបន្តរួមចំណែកក្នុងការអភិវឌ្ឍរបស់វៀតណាម និងទំនាក់ទំនងភាពដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Minh Trung