លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល
កប.អនឡាញ - លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់ GDI ក្នុងការប្រមូលផ្តុំធនធាន និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ក្នុងក្របខ័ណ្ឌនៃសកម្មភាពនៅក្នុងកិច្ចពិភាក្សាទូទៅកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨០ នាថ្ងៃទី ២៣ ខែកញ្ញា លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI) ក្រោមប្រធានបទ "បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត ការរួបរួម ដើម្បីបង្កើតអនាគតដ៏ភ្លឺស្វាងសម្រាប់សកលលោក ដែលរៀបចំដោយប្រទេសចិន។
    |
 |
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រីវៀតណាម (រូបថត៖ VNA) |
ថ្លែងមតិក្នុងកិច្ចប្រជុំ លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់ GDI ក្នុងការកៀរគរធនធាន និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ លោកឧបនាយករដ្ឋមន្ត្រីបានដាក់សំណើចំនួនបី៖ ទីមួយ ការលើកកម្ពស់ពហុភាគីនិយម និងតួនាទីកណ្តាលរបស់អង្គការសហប្រជាជាតិក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកល។ ទីពីរ ការធានាដំណើរការផ្លាស់ប្តូរពណ៌បៃតង និងឌីជីថលបម្រើប្រទេសទាំងអស់ និងប្រជាជនទាំងអស់។ ទីបី ផ្តល់អាទិភាពដល់ការលើកកម្ពស់ការតភ្ជាប់ឌីជីថលដ៏ទូលំទូលាយក្នុងវិស័យដីគោក អាកាសចរណ៍ និងសមុទ្រ។
ក្នុងឱកាសចូលរួមកិច្ចប្រជុំជាន់ខ្ពស់ GDI លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី ក៏បានជួបជាមួយ លោក Li Qiang នាយករដ្ឋមន្ត្រីចិន និង លោក Mian Muhammad Shehbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ផងដែរ៕
បកប្រែដោយ Duy Hoan