* នាព្រឹកថ្ងៃទី ២២ ខែកញ្ញា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក បានប្រព្រឹត្តទៅពិធីរំលឹកខួបលើកទី ៨០ នៃការបង្កើតអង្គការសហប្រជាជាតិ។ អញ្ជើញចូលរួមមានប្រមុខរដ្ឋចំនួន ១០៣ រូប នាយករដ្ឋមន្ត្រីចំនួន ៤៦ រូប និងតំណាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ថ្នាក់ដឹកនាំអង្គការអន្តរជាតិ និងតំបន់។ លោក Luong Cuong ប្រធានរដ្ឋ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមចូលរួមពិធីនេះ។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋ និងសមាជិកគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំជាន់ខ្ពស់ក្នុងពិធីរំលឹកខួបលើកទី៨០ នៃការបង្កើតអង្គការសហប្រជាជាតិ (រូបថត៖ vnanet.vn)

មានប្រសាសន៍នៅក្នុងពិធី លោកស្រី Annalena Baerbock ប្រធាន UNGA-80 បានសង្កត់ធ្ងន់ថា នេះគឺជាឱកាសសម្រាប់ប្រទេសនានាបញ្ជាក់ឡើងវិញនូវកិច្ចសន្យាចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលជាឯកសារមូលដ្ឋានដែលឆ្លុះបញ្ចាំងពីសេចក្តីប្រាថ្នា ជំនឿ និងក្តីសង្ឃឹមរបស់មនុស្សជាតិជុំវិញពិភពលោកអំពីសន្តិភាព ការអភិវឌ្ឍ និងសិទ្ធិមនុស្ស។ លោកស្រីប្រធាន UNGA-80 បានបញ្ជាក់ថា អង្គការសហប្រជាជាតិ គឺជាអង្គការតែមួយគត់ដែលអាចតភ្ជាប់ប្រទេសទាំងអស់ និងមានកិត្យានុភាពនយោបាយពិភពលោក ព្រមទាំងអំពាវនាវឱ្យប្រទេសសមាជិកជំរុញកិច្ចសហប្រតិបត្តិការ គាំទ្រការកែទម្រង់របស់អង្គការសហប្រជាជាតិ ដើម្បីបន្ស៊ាំទៅនឹងយុគសម័យថ្មី និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវកាតព្វកិច្ចក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ សាមគ្គី និងចាត់វិធានការជាក់ស្តែងដើម្បីដោះស្រាយបញ្ហាសកលដូចជា ភាពក្រីក្រ ជម្លោះ និងការប្រែប្រួលអាកាសធាតុ។

leftcenterrightdel
លោកស្រី Annalena Baerbock ប្រធានមហាសន្និបាតអង្គការសហប្រជាជាតនីតិកាលទី៨០ មានប្រសាសន៍ក្នុងពិធីរំលឹកខួបលើកទី៨០ នៃការបង្កើតអង្គការសហប្រជាជាតិ (រូបថត៖ vnanet.vn)

នៅក្នុងសុន្ទរកថារបស់ខ្លួន លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ជាក់ថា សហគមន៍អន្តរជាតិបន្តប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនពីជម្លោះមិនចេះចប់ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ... ជាពិសេសនៅពេលឆ្ពោះទៅរក "ពិភពលោកពហុប៉ូល"។ លោក António Guterres បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមកនេះ អង្គការសហប្រជាជាតិ គឺជាវេទិកាសម្រាប់ក្តីសង្ឃឹម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលជាវេទិកាសម្រាប់កិច្ចសន្ទនារវាងប្រទេសនានា ដើម្បីលើកកម្ពស់សន្តិភាព សិទ្ធិមនុស្ស ការអភិវឌ្ឍប្រកបដោយចីរភាព និងសកម្មភាពមនុស្សធម៌។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវឱ្យប្រទេសទាំងអស់គោរពតាមច្បាប់អន្តរជាតិ លើកតម្កើងធម្មនុញ្ញអង្គការសហប្រជាជាតិ និងសហប្រតិបត្តិការគ្នាឆ្ពោះទៅរកសន្តិភាព យុត្តិធម៌ និងវឌ្ឍនភាពសម្រាប់មនុស្សទាំងអស់គ្នា។

* គួរបញ្ជាក់ថា នាថ្ងៃទី ២១ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅទីក្រុង Seattle រដ្ឋ Washington លោក Luong Cuong ប្រធានរដ្ឋ បានទទួលជួបគណៈប្រតិភូសមាជិកសភារដ្ឋ Oregon ដឹកនាំដោយលោក Nguyen Ba Loc សមាជិកសភាជាន់ទាប ប្រធានគណៈកម្មាធិការអភិវឌ្ឍន៍សេដ្ឋកិច្ចរដ្ឋ Oregon។

នៅក្នុងជំនួប លោក Luong Cuong ប្រធានរដ្ឋបានសង្កត់ធ្ងន់ថារដ្ឋ Oregon គឺជាដៃគូសំខាន់មួយរបស់វៀតណាមក្នុងការជំរុញកិច្ចសហប្រតិបត្តិការដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងនិរន្តរភាព។ លោកប្រធានរដ្ឋបានអះអាងថា វៀតណាមស្វាគមន៍ និងត្រៀមខ្លួនជាស្រេចបង្កើតគ្រប់លក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មរបស់រដ្ឋ Oregon ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ការវិនិយោគ ការស្រាវជ្រាវ និងអភិវឌ្ឍន៍នៅវៀតណាម។ លោកប្រធានរដ្ឋបានស្នើឲ្យលោក Nguyen Ba Loc និងសមាជិកសភាដទៃទៀតនៃគណៈប្រតិភូ បន្តគាំទ្រទំនាក់ទំនងទ្វេភាគី វៀតណាម-អាមេរិក ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងនវានុវត្តន៍ គាំទ្រវៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ឧស្សាហកម្ម semiconductor និងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីបំពេញតម្រូវការនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងសមាហរណកម្មទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល គាំទ្រ និងជំរុញឱ្យសហរដ្ឋអាមេរិកទទួលស្គាល់ខឿនសេដ្ឋកិច្ចទីផ្សាររបស់វៀតណាមឱ្យបានឆាប់ ហើយដកវៀតណាមចេញពីបញ្ជីប្រទេសដែលមានការរឹតបន្តឹងការនាំចេញបច្ចេកវិទ្យាខ្ពស់។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋ ទទួលជួបលោក Nguyen Ba Loc សមាជិកសភាជាន់ទាបរដ្ឋ Oregon (រូបថត៖ vnanet.vn)

លោកប្រធានរដ្ឋវាយតម្លៃសហគមន៍អាណិកជនវៀតណាមយ៉ាងច្រើនកុះករ និងជោគជ័យនៅរដ្ឋ Oregon ដែលមិនត្រឹមតែធ្វើសមាហរណកម្មល្អក្នុងសង្គមរបស់ប្រទេសសាមីប៉ុណ្ណោះទេ ថែមទាំងជាស្ពានមិត្តភាពដ៏មានប្រសិទ្ធភាពរវាងប្រទេសទាំងពីរទៀតផង ព្រមទាំងសង្កត់ធ្ងន់ថា បក្ស និងរដ្ឋវៀតណាមតែងតែចាត់ទុកសហគមន៍អាណិកជនវៀតណាមនៅឯបរទេសនិយាយរួម និងសហគមន៍អាណិកជនវៀតណាមនៅសហរដ្ឋអាមេរិកនិយាយដោយឡែក ជាផ្នែកមិនអាចកាត់ផ្តាច់បាននៃសហគមន៍ជនជាតិវៀតណាម ជានិច្ចកាលបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាណិកជនវៀតណាមនៅឯបរទេសមានជីវភាពរស់នៅប្រកបដោយស្ថិរភាព និងរួមចំណែកដល់មាតុភូមិ។ លោកប្រធានរដ្ឋបានស្នើឱ្យសមាជិកសភាបន្តលើកទឹកចិត្តសហគមន៍អាណិកជនវៀតណាមនៅរដ្ឋ Oregon ពង្រីកប្រពៃណីសាមគ្គីភាព ឆ្ពោះទៅរកមាតុភូមិ និងប្រទេស រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍរបស់វៀតណាម និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

គណៈប្រតិភូសមាជិកសភារដ្ឋ Oregon បានឲ្យដឹងថា រដ្ឋ Oregon យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យដែលជាប្រៀបខ្លាំងដូចជា បញ្ញាសិប្បនិម្មិត ការផលិត semiconductor អេឡិចត្រូនិក-មីក្រូឈីប ការអប់រំ-បណ្តុះបណ្តាល ការស្រាវជ្រាវវិទ្យាសាស្ត្រ ការធ្វើបរិវត្តកម្មបៃតង ថាមពលស្អាត និងកសិកម្មបច្ចេកវិទ្យាខ្ពស់។ សមាជិកសភាទាំងឡាយបានអះអាងថា នឹងបន្តគាំទ្រការពង្រីកទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម ពិចារណាលើលទ្ធភាពនៃការរៀបចំកម្មវិធីជំរុញពាណិជ្ជកម្ម ការតភ្ជាប់ការសិក្សា ការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន ព្រមទាំងស្វាគមន៍គណៈប្រតិភូគ្រប់លំដាប់ថ្នាក់ពីវៀតណាមមកបំពេញទស្សនកិច្ចនៅរដ្ឋ Oregon នាពេលខាងមុខ។ គណៈប្រតិភូក៏បានសន្យាបន្តរួមដំណើរជាមួយសហគមន៍អាណិកជនវៀតណាមក្នុងរដ្ឋ គាំទ្រការការពារសិទ្ធិ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាណិកជនវៀតណាម លើកកំពស់តួនាទីជាស្ពានដ៏មានប្រសិទ្ធភាពរវាងប្រទេសទាំងពីរ។

* នាព្រឹកថ្ងៃទី ២១ ខែកញ្ញា នៅទីក្រុង Seattle លោក Luong Cuong ប្រធានរដ្ឋ បានទទួលជួបលោក Ron Vachris ប្រធាន និងជានាយកប្រតិបត្តិនៃសាជីវកម្ម Costco។

នៅក្នុងជំនួប លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា គំនិតផ្តួចផ្តើមរបស់សាជីវកម្ម Costco ក្នុងការកសាងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ដើម្បីអភិវឌ្ឍសមត្ថភាពផលិតកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ គឺស្របតាមអាទិភាពជាយុទ្ធសាស្រ្តរបស់វៀតណាម ក្នុងការចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់តម្លៃសកល ជាពិសេសក្នុងឧស្សាហកម្មដែលមានប្រៀបខ្លាំងដូចជាកសិផល ជលផល វាយនភ័ណ្ឌ ស្បែកជើង និងឧស្សាហកម្មស្រាល។ វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការផ្ទេរបច្ចេកវិទ្យាបៃតង គាំទ្រសហគ្រាសវៀតណាមកែលម្អដំណើរការផលិតកម្ម កាត់បន្ថយការបំភាយឧស្ម័ន និងប្រើប្រាស់ថាមពលកកើតឡើងវិញ និងលើកកម្ពស់ការប្រកួតប្រជែងនៃទំនិញ។

លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ជាមួយនឹងចំនួនប្រជាជនប្រហែល ១០០ លាននាក់ វណ្ណៈកណ្តាលដែលកំពុងកើនឡើង និងពង្រីកតម្រូវការប្រើប្រាស់ឥតឈប់ឈរ វៀតណាមនឹងក្លាយជាគោលដៅដែលមានសក្តានុពលខ្លាំង។ ទន្ទឹមនឹងនោះ លោកប្រធានរដ្ឋបានស្វាគមន៍ចំពោះសំណើរបស់សាជីវកម្ម Costco ស្តីពីវត្តមានផ្លូវការ និងការវិនិយោគរយៈពេលវែងនៅក្នុងប្រទេសវៀតណាម៕

បកប្រែដោយ Huyen Trang