នាយករដ្ឋមន្ត្រីវៀតណាម៖ គោលនយោបាយលំនៅឋានសង្គមរួមចំណែករក្សាលំនឹងជីវភាពរស់នៅរបស់ប្រជាជន
កប.អនឡាញ - នារសៀលថ្ងៃទី២២ ខែកញ្ញា នៅទីក្រុងហាណូយ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការមជ្ឈិមដឹកនាំគោលនយោបាយលំនៅឋាន និងទីផ្សារអចលនទ្រព្យ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោក Pham Minh Chinh នាយករដ្ឋមន្រ្តី បានលើកច្បាស់ថា៖ គោលនយោបាយលំនៅឋាន និងទីផ្សារអចលនទ្រព្យដើរតួនាទីយ៉ាងសំខាន់ រួមចំណែកលើកកម្ពស់កំណើន លើកកំពស់គុណភាពជីវិតរបស់ប្រជាជន បង្កើតមុខមាត់ថ្មីសម្រាប់ប្រទេសជាតិ។ ដោយលើកឡើងពីតម្រូវការអំពីការអភិវឌ្ឍតំបន់ទីក្រុងឲ្យបានលឿន ប៉ុន្តែត្រូវមាននិរន្តរភាព កាត់បន្ថយការបំពុលខ្យល់ មិនបង្កឲ្យមានការកកស្ទះចរាចរណ៍នោះ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា គោលនយោបាយលំនៅឋាន និងទីផ្សារអចលនទ្រព្យដើរតួនាទីសំខាន់ក្នុងការកៀរគរ និងបែងចែកដើមទុន ដោយជះឥទ្ធិពលយ៉ាងខ្លាំងលើវិស័យសេដ្ឋកិច្ចផ្សេងទៀត។ ក្នុងគោលនយោបាយលំនៅឋាន លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើគោលនយោបាយលំនៅឋានសង្គម ដែលត្រូវធានាឱ្យប្រជាពលរដ្ឋអាចទិញ និងជួលផ្ទះ ធានាសិទ្ធិមនុស្ស និងរក្សាលំនៅជីវភាពរស់នៅ។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ (រូបថត៖ vnanet.vn) |
លោកនាយករដ្ឋមន្ត្រី បានអះអាងថា៖ ការរួមចំណែកបង្កើតប្រភពផ្គត់ផ្គង់ និងរចនាសម្ព័ន្ធអចលនទ្រព្យ ជាពិសេសផ្នែកលំនៅឋានសង្គមសម្រាប់ប្រជាពលរដ្ឋដែលមានចំណូលទាប និងមធ្យម បច្ចុប្បន្នមានសារៈសំខាន់ខ្លាំងណាស់។ យើងត្រូវតែធ្វើ។ យើងមិនអាចព្រងើយកន្តើយនឹងគោលជំហរសំខាន់របស់បក្ស និងគោលនយោបាយមនុស្សធម៌នេះបានឡើយ។ មិនលះបង់សុខុមាលភាពសង្គមដើម្បីប្ដូរយកកំណើនសុទ្ធសាធ។ ។
គម្រោងអភិវឌ្ឍន៍លំនៅឋានសង្គមចំនួន ១ លានខ្នង ក្នុងដំណាក់កាល ២០២១-២០៣០ កំពុងត្រូវបានអនុវត្តយ៉ាងសកម្ម។ មកទល់បច្ចុប្បន្ននេះ ប្រទេសទាំងមូលមានគម្រោងចំនួន ៦៩២ ដែលត្រូវបានអនុវត្តដោយមានចំនួនផ្ទះជាង ៦៣៣ ពាន់ខ្នង; ក្នុងនោះផ្ទះជាង ១១០ ពាន់ខ្នងត្រូវបានសម្រេចរួចរាល់៕
បកប្រែដោយ Thanh Cong