ក្រឡេកមើលទៅដំណាក់កាល ២០២០-២០២៥ សមិទ្ធិផលដែលសម្រេចបានក្នុងចលនាប្រឡងប្រណាំង ប្ដេជ្ញាឈ្នះគឺអស្ចារ្យណាស់។ ចលនានេះបានរីកសាយភាយដល់គ្រប់ស្ថាប័ន អង្គភាព កម្មាភិបាល និងយុទ្ធជនគ្រប់រូប ហើយមានវត្តមាននៅលើទីលានហ្វឹកហ្វឺន នៅតាមតំបន់ព្រំដែន លើកោះ នៅតំបន់រងគ្រោះដោយខ្យល់ព្យុះ ទឹកជំនន់ ជំងឺរាតត្បាត... គ្រប់ទីកន្លែងក៏មានវត្ដមាននៃគំរូល្អដែលខិតខំ លះបង់  ច្នៃប្រឌិត ជម្នះការលំបាក និងតាំងចិត្តដើម្បីបំពេញល្អនូវភារកិច្ចដែលបានប្រគល់ឲ្យ។ ចលនានោះបានរួមចំណែកលើកកំពស់គុណភាពនៃការហ្វឹកហ្វឺន ការត្រៀមខ្លួនប្រយុទ្ធ ពង្រឹងកម្លាំងទូទៅរបស់កងទ័ពទាំងមូល ព្រមទាំងបញ្ជាក់ពីភាពក្លាហាន ឆន្ទៈមោះមុត និងអត្ដចរិតដ៏ថ្លៃថ្នូរបស់កងទ័ពលោកអ៊ំ ហូ ក្នុងយុគសម័យថ្មី។

មហាសន្និបាតលើកនេះមិនត្រឹមតែលើកសរសើរចំពោះសមិទ្ធិផលប៉ុណ្ណោះទេ  ថែមទាំងដាស់តឿនក្ដីប្រាថ្នាបូជា និងក្ដីប្រាថ្នាឈ្នះ។ ការលើកកម្ពស់គំរូល្អក្នុងការប្រឡងប្រណាំងជាវិធីមួយដើម្បីកម្មាភិបាល និងយុទ្ធជនម្នាក់ៗខិតខំប្រឹងប្រែង  សម្រេចបានគោលដៅ និងឆ្ពោះទៅមុខ។ គំរូល្អមួយនឹងបំភ្លឺអង្គភាពទាំងមូល; អង្គភាពល្អនឹងបង្កើតបរិយាកាសប្រឡងប្រណាំង  និងជំរុញឱ្យកងទ័ពទាំងមូលឈានទៅមុខ។

leftcenterrightdel
រូបថត៖ ឧទាហរណ៍ 

ពេលវេលាខាងមុខនេះ តម្រូវការកាន់តែខ្ពស់ និងការទទួលខុសត្រូវកាន់តែច្រើនក្នុងការប្រឡងប្រណាំង គណៈកម្មាធិការបក្សនីមួយៗ មេបញ្ជាការ និងក្រុមប្រឹក្សាប្រឡងប្រណាំង  (ក្រុម) នីមួយៗនៅក្នុងជួរកងទ័ពទាំងមូលត្រូវប្រកាន់ភ្ជាប់នូវទស្សនៈ៖ ប្រឡងប្រណាំងគឺជាស្នេហាជាតិ ហើយស្នេហាជាតិត្រូវប្រឡងប្រណាំង។ ចាំបាច់ដឹកនាំ កំណត់ចំណុចសំខាន់ៗ  និងចំណុចខ្សោយដើម្បីផ្តោតលើការដោះស្រាយ; ជាមួយគ្នានេះ រកឃើញ បំប៉ន ពង្រីកគំរូថ្មី វិធីល្អ គំរូល្អ ទង្វើល្អ។ សំខាន់ជាងនេះទៅទៀត កម្មាភិបាល និងយុទ្ធជនម្នាក់ៗត្រូវកំណត់ថា ការប្រឡងប្រណាំងមិនត្រឹមតែជាកិច្ចការប៉ុណ្ណោះទេ ថែមទាំងជាកិត្តិយស ក្ដីប្រាថ្នា មោទនភាពដែលបានរួមចំណែកក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។

ការលើកកម្ពស់គំរូល្អក្នុងការប្រឡងប្រណាំងមិនត្រឹមតែជាពាក្យស្លោកប៉ុណ្ណោះទេ ថែមទាំងជាការបញ្ជាជាក់ស្ដែង  ហើយជាក្ដីប្រាថ្នាដ៏ខ្លាំងក្លា របស់កងទ័ពទាំងមូល។ នៅពេលដែលអណ្តាតភ្លើងនៃការប្រឡងប្រណាំងត្រូវបានបំផុសឡើង វានឹងបញ្ឆេះស្មារតីថ្មី កម្លាំងថ្មី ការប្តេជ្ញាចិត្តថ្មី ជំរុញឲ្យកម្មាភិបាលនិងយុទ្ធជនម្នាក់ៗបំពេញល្អនូវភារកិច្ចដែលបានប្រគល់ឲ្យ។  អាស្រ័យហេតុនេះ រួមចំណែកក្នុងការកសាងកងទ័ពបដិវត្តន៍មានរបៀបរៀបរាយ ចំណាន ទំនើប៕

បកប្រែដោយ Pham Diep