នៅក្នុងជំនួប លោក Nguyen Trong Nghia បានស្នើឲ្យនូវែលសេឡង់ ចែករំលែកបទពិសោធន៍ជាមួយវៀតណាមលើអភិបាលកិច្ចជាតិ ការធ្វើបរិវត្តកម្មឌីជីថល ការអភិវឌ្ឍបៃតង ការផ្តល់អាហារូបករណ៍បន្ថែមសម្រាប់និស្សិតវៀតណាមដែលកំពុងសិក្សានៅនូវែលសេឡង់ បង្កើនការផ្លាស់ប្តូរនិស្សិត ការជួបប្រាស្រ័យ និងកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យនានានៃប្រទេសទាំងពីរ។

leftcenterrightdel
លោក Nguyen Trong Nghia ប្រធានគណៈកម្មាធិការឃោសនាអប់រំ និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងលោក Gerry Brownlee ប្រធានសភានូវែលសេឡង់ (រូបថត៖ vnanet.vn)

ភាគីទាំងពីរបានឯកភាពអនុវត្តវិធានការជាក់ស្តែងសំដៅលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម ការពារជាតិ សន្តិសុខ និងពិចារណាបើកជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ វប្បធម៌ អប់រំ និងបណ្តុះបណ្តាល។ល។ ចំពោះបញ្ហាអន្តរជាតិ ភាគីទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការគោរពច្បាប់អន្តរជាតិ សារៈសំខាន់នៃសេរីភាព សន្តិសុខ សុវត្ថិភាពនៃនាវាចរណ៍ និងអាកាសចរណ៍ក្នុងតំបន់ ធានាបរិយាកាសសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក៕

បកប្រែដោយ Huyen Trang