កិច្ចសន្ទនានេះមានការចូលរួមពីថ្នាក់ដឹកនាំ និងអ្នកជំនាញមកពីក្រុម​ហ៊ុនឈានមុខរបស់សហរដ្ឋអាមេរិកដូចជា Vantive, Amazon, Apple, AES, Amway, Boeing, Excelerate Energy, Warburg Pincus, The Asia Group, Excel Services Corporation, Atlas Air, Meta, The Coca-Cola Company...

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនា

ក្នុងក្របខ័ណ្ឌនៃកិច្ចសន្ទនា តំណាងក្រុមហ៊ុនអាមេរិកបានជូនដំណឹងអំពីសកម្មភាពសហប្រតិបត្តិការវិនិយោគនៅវៀតណាម ហើយបានចង្អុលបង្ហាញពីសក្តានុពល និងឱកាសសហប្រតិបត្តិការដ៏ធំធេង ព្រមទាំងចែករំលែកបទពិសោធន៍ និងសំណើរនានា ដើម្បីឲ្យក្រុមហ៊ុនទាំងឡាយអាចរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឈរបស់វៀតណាម។

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋវៀតណាមមានប្រសាសន៍ក្នុងកិច្ចសន្ទនា

មានប្រសាសន៍ក្នុងឱកាសនេះ លោក Luong Cuong ប្រធានរដ្ឋវៀតណាមបានថ្លែងថា បន្ទាប់ពីរយៈពេលជិត ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី ពីខឿនសេដ្ឋកិច្ចខ្សោយមួយដែលមានប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់តិចជាង ១០០ ដុល្លារក្នុងឆ្នាំ១៩៨៦ វៀតណាមបានកើនឡើងយ៉ាងខ្លាំងដោយក្លាយជាប្រទេសមួយក្នុងចំណោមសេដ្ឋកិច្ចកំពូលទាំង ៣២ ជាមួយនឹងទំហំពាណិជ្ជកម្មក្នុងស្ថិតក្នុងចំណោមកំពូលទាំង ២០ នៅលើពិភពលោក។ វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីចំនួន ១៧ ដោយបង្កើតបណ្តាញទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសមានសេដ្ឋកិច្ចធំៗជាង ៦០ នៅក្នុងតំបន់ និងពិភពលោក។

leftcenterrightdel
ប្រតិភូទាំងឡាយអញ្ជើញចូលរួមកិច្ចសន្ទនា

លោកប្រធានរដ្ឋវៀតណាមបានចង្អុលបង្ហាញថាប្រវត្តិសាស្រ្ត នៃទំនាក់ទំនងវៀតណាម-អាមេរិក ក្នុងរយៈពេល ៣០ ឆ្នាំកន្លងទៅ គឺជាភស្តុតាងដ៏រស់រវើកនៃដំណើរការផ្សះផ្សា និងកសាងទំនុកចិត្តរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ បានបញ្ជាក់ថា ក្នុងទំនាក់ទំនងរួមនោះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ តែងតែជាសសរស្តម្ភសំខាន់។ ទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ ២០២៤ សម្រេចបានដល់ជិត ១៤០ ពាន់លានដុល្លារអាមេរិក ហើយវត្តមាន និងប្រតិបត្តិការអាជីវកម្មប្រកបដោយប្រសិទ្ធភាពនៅវៀតណាមនៃសាជីវកម្មនាំមុខគេរបស់អាមេរិក គឺជាភស្តុតាងនៃទំនុកចិត្ត និងសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។

លោកប្រធានរដ្ឋបានអំពាវនាវឱ្យសហគមន៍ធុរកិច្ចអាមេរិកចាប់យកឱកាសនេះ ពង្រីកវត្តមានរបស់ខ្លួន និងបណ្តាក់ទុនលើទំហំធំ និងស៊ីជម្រៅនៅវៀតណាម ដើម្បីរួមគ្នាបង្កើតយុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការ សម្បូរទៅដោយទស្សនវិស័យ និងនិរន្តរភាព។ ទន្ទឹមនឹងនោះ លោកបានអះអាងថា រដ្ឋវៀតណាមប្តេជ្ញាបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់អ្នកវិនិយោគអាមេរិកក្នុងការជ្រើសរើសវៀតណាមជាគោលដៅរយៈពេលវែង រួមដំណើរបង្កើតអនាគតដ៏វិបុលភាព និងនិរន្តរភាព៕

បកប្រែដោយ Duy Hoan