ក្នុងក្របខ័ណ្ឌនៃពិព័រណ៍ទេសចរណ៍អន្តរជាតិ IFTM Top Resa ឆ្នាំ ២០២៥ ដែលប្រព្រឹត្តទៅនៅទីក្រុងប៉ារីស (ប្រទេសបារាំង) ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៥ ទីក្រុងហាណូយបានណែនាំកន្លែងផ្សព្វផ្សាយទេសចរណ៍ដោយប្រធានបទ "មកហាណូយដើម្បីស្រលាញ់"។ កន្លែងដាក់តាំងបង្ហាញរូបភាព វីដេអូ ផលិតផលសិប្បកម្មប្រពៃណី ម្ហូប និងឯកសារផ្សាយផ្សព្វផ្សាយជាច្រើន។ ជាពិសេស ក្រុមហ៊ុនអាកាសចរណ៍វៀតណាម និងភ្នាក់ងារទេសចរណ៍ធចំនួន ១១ របស់ទីក្រុងហាណូយក៏បានចូលរួមផងដែរ។
ក្នុងក្របខ័ណ្ឌនៃពិព័រណ៍នេះ ទីក្រុងហាណូយបានអនុវត្តសកម្មភាពផ្សព្វផ្សាយ តភ្ជាប់កិច្ចសហប្រតិបត្តិការជាមួយតំបន់ Ile-de-France ទីក្រុង Versailles និងដៃគូអឺរ៉ុបជាច្រើនក្នុងវិស័យទេសចរណ៍ អាកាសចរណ៍ និងប្រព័ន្ធផ្សព្វផ្សាយ។
បកប្រែដោយ Thanh Cong
Type the code from the image