ក្នុងដំណើរទស្សនកិច្ចនៅអារ៉ាប់រួម (UAE) លោកឧបនាយករដ្ឋមន្ត្រី Nguyen Hoa Binh នាថ្ងៃទី ២៣ ខែកញ្ញា បានទទួលជួបលោក Mohamed Hassan Al Suwaidi រដ្ឋមន្ត្រីក្រសួងវិនិយោគ UAE និងជាអគ្គនាយកនៃមូលនិធិវិនិយោគ ADQ; និងបានធ្វើការជាមួយលោក Ahmed Jasim Al Zaabi ប្រធានមជ្ឈមណ្ឌលហិរញ្ញវត្ថុសកល Abu Dhabi (ADGM) ។

leftcenterrightdel
លោកឧបនាយករដ្ឋមន្ត្រី Nguyen Hoa Binh បានទទួលជួបលោក Mohamed Hassan Al Suwaidi រដ្ឋមន្ត្រីក្រសួងវិនិយោគ UAE និងជាអគ្គនាយកនៃមូលនិធិវិនិយោគ ADQ (រូបថត៖ VGP/Nguyen Hoang)

ក្នុងជំនួបជាមួយ លោក Al Suwaidi រដ្ឋមន្ត្រីក្រសួងវិនិយោគ UAE នៅទីក្រុង Abu Dhabi ភាគីទាំងពីរបានឯកភាពបង្កើតក្រុមប្រឹក្សាធុរកិច្ចវៀតណាម-អារ៉ាប់រួម បង្កើតបណ្តាញតភ្ជាប់ដោយផ្ទាល់ និងមានប្រសិទ្ធភាពរវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ។

ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថាមពលបៃតង ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងនិន្នាការពិភពលោក។ ជាពិសេស លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួងវិនិយោគ UAE ជួយឧបត្ថម្ភវៀតណាមក្នុងដំណើរការកសាង និងអភិវឌ្ឍន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ (IFC)។

leftcenterrightdel
លោកឧបនាយករដ្ឋមន្ត្រី Nguyen Hoa Binh បានស្នើឱ្យក្រសួងវិនិយោគ UAE ជួយឧបត្ថម្ភវៀតណាមក្នុងដំណើរការកសាង និងអភិវឌ្ឍន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ (រូបថត៖ VGP/Nguyen Hoang)

នាថ្ងៃដដែល ធ្វើការជាមួយ លោក Ahmed Jasim Al Zaabi  ប្រធានមជ្ឈមណ្ឌលហិរញ្ញវត្ថុសកល Abu Dhabi (ADGM) លោកឧបនាយករដ្ឋមន្ត្រី Nguyen Hoa Binh បានសង្កត់ធ្ងន់ថា វៀតណាមមានតម្រូវការខ្លាំងក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពល សេដ្ឋកិច្ចឌីជីថល ការផ្លាស់ប្តូរបៃតង ហើយសង្ឃឹមថា ADGM នឹងណែនាំ និងអំពាវនាវអ្នកវិនិយោគអន្តរជាតិមកវៀតណាម និង IFC វៀតណាម។

ភាគីទាំងពីរបានឯកភាពសម្របសម្រួលក្នុងការរៀបចំព្រឹត្តិការណ៍ជំរុញការវិនិយោគនៅ UAE នៅដើមឆ្នាំ២០២៦។ លោកឧបនាយករដ្ឋមន្ត្រី Nguyen Hoa Binh បានបន្ថែមថា វៀតណាមនិង UAE កំពុងជំរុញការតភ្ជាប់រវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ៕

បកប្រែដោយ Thanh Cong