នាថ្ងៃទី ១ ខែតុលា អញ្ជើញថ្លែងនៅមុនកិច្ចប្រជុំកំពូលក្រៅផ្លូវការនៃសហភាពអឺរ៉ុប (EU) លោកស្រី Mette Frederiksen នាយករដ្ឋមន្ត្រីដាណឺម៉ាក បានព្រមានថា អឺរ៉ុបកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ធំបំផុតចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទី ២ មក។

សេចក្តីប្រកាស ត្រូវបានធ្វើឡើងក្នុងបរិបទដែលក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ដែនអាកាសរបស់ដាណឺម៉ាកត្រូវបានឈ្លានពានម្តងហើយម្តងទៀតដោយយន្តហោះដ្រូនដែលមិនស្គាល់អត្តសញ្ញាណ ធ្វើឱ្យរំខានដល់ចរាចរណ៍ផ្លូវអាកាស។ ថ្នាក់ដឹកនាំនៃប្រទេសនេះសង្ស័យថា ឧបករណ៍ទាំងនោះកំពុងប្រតិបត្តិការដោយចារកម្មបរទេស។

leftcenterrightdel
លោកស្រី Mette Frederiksen នាយករដ្ឋមន្ត្រីដាណឺម៉ាក (រូបថត៖ REUTERS/Leonhard Foeger)

កាលពីមុន យន្តហោះដ្រូនជាច្រើនក៏បានរំលោភលើដែនអាកាសប៉ូឡូញផងដែរ ខណៈដែលយន្តហោះចម្បាំងមួយចំនួនបានរំលោភលើដែនអាកាស អេស្តូនី បង្កឱ្យមានការព្រួយបារម្ភអំពីការឈ្លានពានលើដែនអាកាសបណ្តាប្រទេសអឺរ៉ុបនាពេលថ្មីៗនេះ។ ប្រទេសអាល្លឺម៉ង់ ស៊ុយអែត និងបារាំងបានបញ្ជូនឧបករណ៍ និងបុគ្គលិកទៅកាន់ប្រទេសដាណឺម៉ាក ដើម្បីពង្រឹងការការពារដែនអាកាសរបស់ប្រទេសនេះ។

កិច្ចប្រជុំកំពូលក្រៅផ្លូវការរបស់សហភាពអឺរ៉ុបកាលពីថ្ងៃទី ១ ខែតុលា នៅទីក្រុង Copenhagen (ដាណឺម៉ាក) បានផ្តោតលើការពិភាក្សាអំពីជំនួយសម្រាប់អ៊ុយក្រែន និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិរបស់អឺរ៉ុប ដើម្បីឆ្ពោះទៅរកគោលដៅទប់ស្កាត់ហានិភ័យនៃជម្លោះនៅក្នុងទសវត្សរ៍ខាងមុខ៕

តាម vovworld.vn