ទន្ទឹមនឹងនេះ នៅក្នុងប្រទេសឥណ្ឌូនេស៊ី កងកម្លាំងជួយសង្គ្រោះនៅតែបន្តស្វែងរកអ្នកនៅរស់ បន្ទាប់ពីអគារមួយបានដួលរលំនៅឯសាលាបង្រៀនសាសនាឥស្លាមក្នុងខេត្ត East Java។

leftcenterrightdel
ការជួយសង្គ្រោះនៅអគារមួយដែលបានបាក់រលំបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦.៩ រ៉ិចទ័រនៅទីក្រុង Bogo ទីក្រុង Cebu ប្រទេសហ្វីលីពីន កាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥ (រូបថត៖ REUTERS/ Adrian Portugal)

យោងតាមទីភ្នាក់ងារជាតិកាត់បន្ថយគ្រោះធម្មជាតិឥណ្ឌូនេស៊ី មនុស្សប្រហែល ៥៩ នាក់នៅតែជាប់គាំងនៅក្រោមគំនរបាក់បែក។ អគារនេះបានបាក់រលំនៅរសៀលថ្ងៃទី២៩ ខែកញ្ញា ខណៈដែលក្រុមនិស្សិតកំពុងប្រមូលផ្តុំគ្នាធ្វើការបួងសួង ដោយបានសម្លាប់មនុស្សយ៉ាងតិច ៦ នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅកន្លែងកើតហេតុជួបការលំបាក់ជាច្រើន ដោយសារការរញ្ជួយដីកម្រិត ៦.៥ រិចទ័រ នៅតំបន់ Sumenep កាលពីថ្ងៃទី ១ ខែតុលា ដែលធ្វើឲ្យគំនរបាក់បែកត្រូវសង្កត់ប្រណែនបន្ថែមទៀត និងបង្រួមលំហសម្រាប់អ្នកដែលជាប់គាំងនៅខាងក្រោម៕

តាម vovworld.vn