ថ្ងៃធ្វើការទីពីរនៃមហាសន្និបាតលើកទី១២ នៃគណៈកម្មាធិការបក្សកងទ័ព
កប.អនឡាញ - ថ្ងៃទី ១ ខែតុលា មហាសន្និបាតលើកទី១២ នៃគណៈកម្មាធិការបក្សកងទ័ព អាណត្តិ ២០២៥-២០៣០ បានឈានចូលដល់ថ្ងៃធ្វើការជាផ្លូវការទីពីររបស់ខ្លួន។
នៅថ្ងៃទីពីរ អង្គមហាសន្និបាតបានបន្តចំណាយពេលវេលាច្រើនក្នុងការពិភាក្សា និងរួមវិភាគទានលើសេចក្តីព្រាងឯកសាររបស់គណៈកម្មាធិការបក្សយោធាមជ្ឈិមដែលរាយការណ៍អង្គមហាសន្និបាត និងសេចក្តីព្រាងឯកសាររបស់គណៈកម្មាធិការមជ្ឈិម ដែលនឹងដាក់ជូនមហាសន្និបាតបក្សលើកទី១៤។ ទន្ទឹមនឹងនោះ អង្គមហាសន្និបាតក៏បានអនុម័តលើបញ្ជីឈ្មោះ និងបន្តបោះឆ្នោតជ្រើសរើសគណៈប្រតិភូគណៈកម្មាធិការបក្សកងទ័ពនឹងអញ្ជើញចូលរួមមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៤។
    |
 |
គណៈអធិបតីដឹកនាំថ្ងៃធ្វើការផ្លូវការទីពីររបស់មហាសន្និបាត |
រាល់មតិក្នុងអង្គមហាសន្និបាតបានឯកភាពគ្នាយ៉ាងមុតមាំលើប្រធានបទនៃមហាសន្និបាត ហើយជឿជាក់ថា ប្រធានបទមហាសន្និបាតលើកនេះបានឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវរាល់ធាតុជាមូលដ្ឋាន ដោយកំណត់យ៉ាងច្បាស់នូវគោលដៅ និងភារកិច្ចនៃការកសាងបក្ស និងការកសាងកងទ័ព។ ជាពិសេស ប្រធានបទបានកំណត់ការកសាងកងទ័ពទំនើបពីអាណត្តិ ២០២៥-២០៣០ តែម្តង (មុនមួយអាណត្តិបើធៀបនឹងគោលដៅបានកំណត់ក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតនៃគណៈកម្មាធិការបក្សកងទ័ពលើកទី១១ ដែលបានដាក់ចេញ) បង្ហាញពីការប្តេជ្ញាចិត្តនយោបាយខ្ពស់ ស្របតាមស្ថានភាព សមត្ថភាព និងសក្តានុពលរបស់ប្រទេស ឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង។
ទាក់ទិននឹងការពិនិត្យឡើងវិញនូវការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១១ សមិទ្ធិផល និងលទ្ធផលលេចធ្លោគួរឱ្យកត់សម្គាល់នោះគឺ៖ ក្នុងបរិបទនៃការវិវត្តយ៉ាងឆាប់រហ័ស ស្មុគ្រស្មាញ មិនអាចទាយទុកជាមុនបានលើពិភពលោក និងស្ថានការណ៍ក្នុងតំបន់ជាមួយនឹងឱកាស ការលំបាក និងបញ្ហាប្រឈមជាប់ទាក់ទងគ្នានោះ គណៈកម្មាធិការបក្សកងទ័ពតែងតែប្រកាន់ខ្ជាប់ប្រកបដោយភាពច្នៃប្រឌិត ម្ចាស់ការ ខិតខំពុះពារជំនះរាល់ការលំបាក សម្រេចឲ្យបានគ្រប់ជ្រុងជ្រោយនូវគោលដៅ និងទិសដៅចំនួន ១៥ ក្រុម ដែលបានកំណត់ក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១១ កិច្ចការជាច្រើនត្រូវបានបញ្ចប់យ៉ាងល្អឈានទៅដល់ការបញ្ចប់មុនកាលកំណត់ ដោយបន្សល់ទុកនូវស្នាដៃជាប្រវត្តិសាស្ត្រ។
ទាក់ទងនឹងបញ្ហានៅតែមានកម្រិត ចំណុចខ្វះខាត និងមូលហេតុ មតិនានាបានលើកឡើងថា ដោយស្មារតីទិះតៀនខ្លួនឯងយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ដោយគ្មានការគេចវេសកំហុស របាយការណ៍នយោបាយ និងរបាយការណ៍ពិនិត្យរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម បានចង្អុលបង្ហាញយ៉ាងច្បាស់អំពីបញ្ហាមានកម្រិត និងចំណុចខ្វះខាតក្នុងគ្រប់ទិដ្ឋភាពនៃការងារ និងការទទួលខុសត្រូវជាក់លាក់របស់គណៈកម្មាធិការបក្សយោធាមជ្ឈិម។ អង្គមហាសន្និបាតក៏បានអះអាងថាទាំងនេះគឺជាបទពិសោធន៍ដ៏មានតម្លៃដែលត្រូវតែបន្តទទួលបានការយកចិត្តទុកដាក់នាពេលខាងមុខ។
អំពីទិសដៅ គោលដៅ ភារកិច្ចយោធា និងការពារជាតិ និងការកសាងគណៈកម្មាធិការបក្សកងទ័ពអាណត្តិ ២០២៥-២០៣០ មតិទាំងអស់បានឯកភាពជាមួយទិសដៅទូទៅ គោលដៅ ភារកិច្ច និងដំណោះស្រាយសំខាន់ៗដែលមានចែងក្នុងរបាយការណ៍នយោបាយ និងខ្លឹមសារនៃកម្មវិធីសកម្មភាពអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាត និងគោលនយោបាយអភិវឌ្ឍន៍ប្រទេស និងការណែនាំរបស់លោក To Lam អគ្គលេខាបក្ស និងជាលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម៕
បកប្រែដោយ Minh Trung