អ៊ីស្រាអែលរារាំងកងនាវាដឹកជំនួយសម្រាប់តំបន់ហ្គាហ្សា ដោយចាប់ខ្លួនសកម្មជនអន្តរជាតិជាច្រើននាក់
ក្រសួងការបរទេសអ៊ីស្រាអែលកាលពីយប់ថ្ងៃទី ១ ខែតុលា បានចេញសេចក្តីប្រកាសថា កងទ័ពជើងទឹករបស់ប្រទេសនេះបានរារាំងកងនាវាដឹកជំនួយអន្តរជាតិទៅកាន់តំបន់ហ្គាហ្សា ដោយឈ្មោះថា Global Sumud ជាមួយយានជំនិះចំនួន ៤៧ គ្រឿង និងសកម្មជនអន្តរជាតិជាង ៥០០ នាក់នៅក្នុងតំបន់សមុទ្រក្បែរតំបន់ហ្គាហ្សា។
ទាហានអ៊ីស្រាអែលបានវាយឆ្មក់លើកប៉ាល់យ៉ាងតិច៣គ្រឿង ចាប់ខ្លួនសកម្មជន និងនាំយកពួកគេទៅកាន់កំពង់ផែអ៊ីស្រាអែល។ មនុស្សទាំងនេះនឹងត្រូវនិរទេសត្រឡប់ទៅប្រទេសកំណើតវិញ។
    |
 |
ក្រុមនាវិកនៃកងនាវាឆ្ពោះទៅតំបន់ហ្គាហ្សា លើកដៃនៅពេលពួកគេត្រូវបានរារាំងដោយកងកម្លាំងសន្តិសុខអ៊ីស្រាអែល ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥ (រូបថត៖ Global Sumud Flotilla/REUTERS) |
ក្នុងប្រតិកម្មអន្តរជាតិដំបូងចំពោះឧបទ្ទវហេតុនេះ ក្រសួងការបរទេសទួរគីបានចេញសេចក្តីប្រកាសមួយ ដោយថ្កោលទោសយ៉ាងដាច់អហង្ការចំពោះកងទ័ពជើងទឹកអ៊ីស្រាអែលដែលរារាំងកងនាវាដឹកជំនួយអន្តរជាតិទៅតំបន់ហ្គាហ្សា ដោយចាត់ទុកថា នេះជាអំពើភេរវកម្មដ៏គ្រោះថ្នាក់។ សេចក្តីប្រកាសរបស់ក្រសួងការបរទេសទួរគីបានបញ្ជាក់ថា សកម្មភាពរបស់អ៊ីស្រាអែលបានបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងបង្កការគំរាមកំហែងដ៏គ្រោះថ្នាក់ដល់អាយុជីវិតរបស់ជនស៊ីវិល។
មុននេះ លោក Antonio Tajani រដ្ឋមន្ត្រីការបរទេសអ៊ីតាលី បានឲ្យដឹងថា ប្រមុខក្រសួងការបរទេសអ៊ីស្រាអែល បានសន្យាថា កងកម្លាំងអនុវត្តច្បាប់របស់អ៊ីស្រាអែល នឹងមិនប្រើប្រាស់កម្លាំងប្រឆាំងនឹងសកម្មជននៅលើកហនាវាដឹកជំនួយអន្តរជាតិទៅតំបន់ហ្គាហ្សានោះទេ៕
តាម vovworld.vn