ជំរុញពាណិជ្ជកម្មទ្វេភាគី វៀតណាម-កម្ពុជា ក្នុងដំណាក់កាល ២០២៥-២០២៦
កប.អនឡាញ - លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រីវៀតណាម បានចុះហត្ថលេខាលើសេចក្តីសម្រេចលេខ ២១៦៤/QD-TTg ចុះផ្សាយផែនការអនុវត្តកិច្ចព្រមព្រៀងស្តីពីការជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្នុងដំណាក់កាល ២០២៥-២០២៦។
គោលបំណងនៃផែនការនេះគឺដើម្បីអនុវត្តយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងស្តីពីការជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មក្នុងការអនុវត្តអនុគ្រោះពន្ធនាំចូល សម្រាប់ទំនិញដែលមានប្រភពមកពីប្រទេសនីមួយៗ។
    |
 |
ច្រកទ្វារព្រំដែន Moc Bai ជាច្រកទ្វារព្រំដែនផ្លូវធំជាងគេនៅភាគខាងត្បូងរវាងវៀតណាម និងកម្ពុជា (រូបថត៖ baotintuc.vn) |
ផែនការក៏បានបង្ហាញពីចំណាប់អារម្មណ៍ និងការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងកម្ពុជា រួមចំណែកជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសពាណិជ្ជកម្មកសិផល ជលផល និងផលិតផលឧស្សាហ៍កម្ម ជាមួយនឹងគោលដៅលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន រួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រទេសនីមួយៗ។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ធ្វើជាអធិបតី និងសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំការឃោសនា និងផ្សព្វផ្សាយខ្លឹមសារនៃកិច្ចព្រមព្រៀង អនុគ្រោះពន្ធ និងឯកសារណែនាំការអនុវត្តកិច្ចព្រមព្រៀងសម្រាប់កម្មាភិបាល និងមន្ត្រីរាជការទទួលបន្ទុកការគ្រប់គ្រងការនាំចូល នាំចេញ និងសហគមន៍ធុរកិច្ចវៀតណាម។
ក្រសួងហិរញ្ញវត្ថុ ជាអធិបតី និងសម្របសម្រួលជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធ ដើម្បីចេញផ្សាយក្រឹត្យគ្រប់គ្រងតារាងតម្លៃអនុគ្រោះពន្ធនាំចូលពិសេសរបស់វៀតណាម ដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះ ស្របតាមនីតិវិធី និងសណ្តាប់ធ្នាប់សាមញ្ញ ដោយអនុវត្តចាប់ពីពេលដែលកិច្ចព្រមព្រៀងចូលជាធរមានសម្រាប់វៀតណាម (បើចាំបាច់)។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ធ្វើជាអធិបតី និងសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីបង្កើត និងចេញសារាចរណែនាំស្តីពីការកំណត់អត្រាពន្ធនាំចូលស្លឹកថ្នាំជក់ស្ងួត និងអង្ករដែលមានប្រភពពីព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៦។ល៕
បកប្រែដោយ Huyen Trang